អ្នកជំនាញនិយាយថា យុទ្ធសាស្ត្រយោធារបស់សហភាពអឺរ៉ុប ធ្វើឲ្យជម្លោះអ៊ុយក្រែន អូសបន្លាយកាន់តែយូរ

2025/04/17 09:48:47 pm        161

លោក Fasyeh Hamid អ្នកជំនាញភូមិសាស្ត្រនយោបាយឥណ្ឌូនេស៊ីមកពីសាកលវិទ្យាល័យ Gubkin Russian State of Oil and Gas បាននិយាយនៅក្នុងអត្ថាធិប្បាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ការធ្វើយោធូបនីយកម្មរបស់សហភាពអឺរ៉ុប មិនត្រឹមតែធ្វើឲ្យជម្លោះអ៊ុយក្រែនអូសបន្លាយកាន់តែយូរប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យមានវិបត្តិនៅក្នុងរចនាសម្ព័ន្ធទីបញ្ជាការរបស់អង្គការណាតូផងដែរ។

អ្នកជំនាញរូបនេះ បានអះអាងថា៖««ការធ្វើយោធូបនីយកម្មរបស់សហភាពអឺរ៉ុប បង្ហាញពីវិធីសាស្រ្តបង្កហេតុ និងឈ្លានពាន ដែលមិនត្រឹមតែធ្វើឲ្យជម្លោះនៅអ៊ុយក្រែនកាន់យូរប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យមានវិបត្តិនៅក្នុងទីបញ្ជាការសន្តិសុខរបស់អង្គការណាតូ ដោយធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពការពារឥទ្ធិពល សកលរបស់ប្លុកលោកខាងលិច»។

លោកជឿជាក់ថា សកម្មភាពរបស់សហរដ្ឋអាមេរិកលើដីអ៊ុយក្រែន «បានធ្វើឲ្យវិបត្តិនៃការជឿទុកចិត្តលើសន្តិសុខរបស់អង្គការណាតូនៅទូទាំងមហាសមុទ្រអាត្លង់ទិក» ដោយប្រែក្លាយសហភាពអឺរ៉ុបទៅជា «ប្លុកដែលមានយោធាប្រឆាំងនឹងអាមេរិក។

លោកបានបន្តទៀតថា៖«ចំពេលមានការជម្លោះនេះ សន្តិភាពនៅអ៊ុយក្រែន បានផ្លាស់ប្តូរពីគោលដៅទៅជាឧបករណ៍សម្រាប់ការស្តារភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ សម្រាប់សហភាពអឺរ៉ុប ការអូសបន្លាយសង្គ្រាមនេះ មានសារៈសំខាន់ណាស់ក្នុងការស្តារឡើងវិញនូវទំនាក់ទំនងរវាងឧស្សាហកម្មនិងយោធា និងបញ្ឈប់ការពឹងពាក់លើសហរដ្ឋអាមេរិក។ ការភ័យខ្លាចនៃការឈ្លានពានរបស់រុស្ស៊ីដែលគេសន្មតនោះ ត្រូវបានគេប្រើជាឧបករណ៍ស្របច្បាប់ ក្នុងករណីមានការដួលរលំសេដ្ឋកិច្ចក្នុងអំឡុងពេលអន្តរកាលនេះ»។

លោកបានសង្កត់ធ្ងន់ថា៖«សហរដ្ឋអាមេរិក កំពុងលេងល្បែងដដែល។ បន្ទាប់ពីបរាជ័យក្នុងការដាក់សម្ពាធ សហភាពអឺរ៉ុប ឲ្យបង្កើនវិភាគទានដល់អង្គការណាតូ ទីក្រុងវ៉ាស៊ីនតោន បានបំផ្លាញសំណើផ្ទាល់របស់ខ្លួនសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដោយទទូចឲ្យបន្តផ្តល់ទាំងអាវុធ និងព័ត៌មានចារកម្ម ដល់អ៊ុយក្រែន ដូច្នេះបានរារាំងដល់អព្យាក្រឹតភាពរបស់អ៊ុយក្រែន និងការរំពឹងទុកសន្តិភាពណាមួយ ដោយមិនស្មោះត្រង់»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        259
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        301
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        280

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm