គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស ៨.០០០នាក់ ត្រូវបានរាយការណ៍ថា បានបាត់ខ្លួន នៅក្នុងប្រទេសស៊ូដង់ ដែលបានបំផ្លិចបំផ្លាញដោយសង្រ្គាមក្នុងឆ្នាំ ២០២៤ ដោយបន្ថែមថា តួលេខនេះ គឺគ្រាន់តែជាមួយផ្នែកតូចប៉ុណ្ណោះ។
លោក Daniel O'Malley ប្រធានគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)
នៅប្រទេសស៊ូដង់ បានប្រាប់សារព័ត៌មាន AFP ថា៖«ទាំងនេះ គឺគ្រាន់តែជាករណី ដែលយើងបានប្រមូលដោយផ្ទាល់»។ «យើងដឹងថា នេះគ្រាន់តែជាភាគរយតិចតួច ពោលគឺមួយផ្នែកតូចនៃករណីបាត់ខ្លួនទាំងមូល» ប៉ុណ្ណោះ។