ការបោះជំរំជាសាកលតាមប្រព័ន្ធ Zoom បញ្ចប់ដោយជោគជ័យ ដែលសកលវិទ្យាល័យ ៤ឈ្នះការប្រកួតប្រជែងឆ្នាំនេះ

2021/12/06 07:10:20 pm        448

ភ្នំពេញ៖ ការបោះជំរំជាសាកលលើកទី៧ តាមប្រព័ន្ធ Zoom ក្នុងរយៈពេល៥ថ្ងៃ បានបញ្ចប់ដោយជោគជ័យ និងបានល្អប្រសើរលើសពីការរំលឹកទុករបស់គណៈកម្មការរៀបចំជំរំ ហើយឆ្នាំនេះមានសាកលវិទ្យាល័យចំនួន ៤ដែលបានឈ្នះពីការប្រកួតប្រជែងនៃការបោះជំរំនេះ។

លោកជំទាវ ស្រួយ សុជាតិ អគ្គនាយកយុវជន នៃក្រសួងអប់រំយុវជននិងកីឡា បានប្រាប់ថា ការបោះ​​ជំរំ​ជា​សាកលលើកទី៧ឆ្នាំនេះ ​មាននិស្សិតនៅតាមសាកលវិទ្យាចំនួន ១២សាកលវិទ្យាល័យ ដែលចូលរួមការបោះជំរំ រួមមាន៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកល​វិទ្យាល័យ​ស្វាយរៀង, សាកលវិទ្យាល័យអង្គរ, សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ, សាកល​វិទ្យាល័យបាត់ដំបង, សាកលវិទ្យាល័យក្រចេះ, សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ, សាកលវិទ្យាល័យជាតិមានជ័យ, សាកលវិទ្យាល័យជាស៊ីមកំចាយមារ, វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល, វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ដែលត្រូវប្រកួតប្រជែងលើប្រធានបទចំនួន៤ ។ ក្នុងនោះសាកលវិទ្យាល័យស្វាយរៀង ឈ្នះលើប្រធានបទនវានុវត្តន៍និងIR 4.o, សាកលវិទ្យល័យ ភ្នំពេញអន្តរជាតិឈ្នះប្រធានបទ ព័ត៌មាននិងទំនាក់ទំនង, សាកលវិទ្យាល័យបាត់ដំបងឈ្នះលើប្រធានបទ កូវីដ-១៩ និងសហគមន៍ រីឯប្រធានបទ៤ ការអប់រំបែបឌីជីថល គឺសាកលវិទ្យាល័យជាតិមានជ័យជាអ្នកឈ្នះ។

លោក ឯក ពិសិដ្ឋ មន្ត្រីសម្របសម្រួល បានប្រាប់ថា ការបោះជំរំជាសាកល ពុំធ្លាប់ធ្វើតាមប្រព័ន្ធ Online ( Zoom ) ទេ ដោយកន្លងមក ត្រូវធ្វើជុំគ្នា។ លោកបន្តថា ឆ្នាំនេះគណៈកម្មការជំរំ គិតថា នឹង​មានភាពរអាក់រអ៊ួលខ្លះៗ ដោយសារត្រូវដំណើរការតាមប្រព័ន្ធ Zoom ប៉ុន្តែបែរជាល្អ លើសពីការំពឹង​ទុក​ទៅវិញ ហើយយុវជនបោះជំរំម្នាក់ៗ មានសមត្ថភាព​ និងលទ្ធភាពប្រើប្រាស់ Internet បាន​យ៉ាងល្អមានន័យថា រាល់ប្រធានបទដែលគណៈកម្មការដាក់ជូន គឺយុវជនអាចធ្វើបានយ៉ាងល្អ ហើយ​រាល់ការបកស្រាយរបស់វាគ្មិនម្នាក់ៗ ក៏យុវជនឆាប់ចាប់បានដែរ ​ដូចនេះទើបលោករំពឹងថា យុវជនបោះជំរំទំាងអស់ ​ពិតជា​សរសេរ​ទ្រូង​នៃប្រទេសជាតិពិតៗ។

ចំណែកឯកឧត្តមបណ្ឌិត ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងងប់រំយុវជននិងកីឡា បានលើក​ឡើង​ដែរថា ដោយសារបរិបទកូវីដ-១៩ បានធ្វើឱ្យមនុស្ស​ផ្លាស់ប្តូរ​បរិបទជាច្រើន ជាក់ស្តែងដូចជា​ការ​ប្រើប្រាស់​អ៊ីនធើណេត ​នេះជាដើម ព្រោះតាម​គោលការណ៍ សមត្ថភាពយុវជនកម្ពុជា នៅពុំទាន់​មាន​សមត្ថភាពគ្រប់គ្រាន់ក្នុការប្រើប្រាស់​ អ៊ីនធើណេត​បានច្រើនគ្នាបែបនេះទេ ប៉ុន្តែបែ​រ​ជាបានដើរលឿនជាការគ្រោងទុកទៅវិញ ​ដូចនេះ​ ឯកឧត្តមសូមគោតសរសើ និង​លើកទឹកចិត្ត​ឱ្យយុវជនកម្ពុជា ​ត្រូវខិតខំពុះពារបន្តទៀតដើម្បីជាតិមាតុភូមិ៕ អត្ថបទ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm