ទីក្រុងវ៉ាស៊ីនតោនផ្តោតលើ DeepSeek និងក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបអាមេរិក Nvidia

2025/04/17 10:32:45 pm        45


២ខែបន្ទាប់ពី DeepSeek ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ដ៏លេចធ្លោរបស់ចិន បានអង្រួនទីក្រុងវ៉ាស៊ីនតោន និងធ្វើឲ្យផ្សារហ៊ុន Wall Street រង្គោះរង្គើនោះ មន្ត្រីអាមេរិកកំពុងចាត់វិធានការ ដើម្បីបង្ក្រាបលើក្រុមហ៊ុនរបស់ចិននេះ និងរារាំងការគាំទ្រ ចំពោះក្រុមហ៊ុននេះ ដោយក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេរបស់អាមេរិក គឺ Nvidia។

រដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump នៅសប្តាហ៍នេះ បានចាត់វិធានការ ដើម្បីរឹតបន្តឹងការលក់របស់ក្រុមហ៊ុន Nvidia នូវបន្ទះឈីប AI ទៅឲ្យប្រទេសចិន។ ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បុគ្គល ៣នាក់ដែលដឹងអំពីចំណាត់ការនេះ បានឲ្យដឹងថា រដ្ឋបាលក៏កំពុងថ្លឹងថ្លែងការពិន័យនានា ដែលនឹងរារាំងក្រុមហ៊ុន DeepSeek កុំឲ្យទិញបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងកំពុងជជែកដេញដោលរារាំងការចូលប្រើប្រាស់សេវាកម្មរបស់ជនជាតិអាមេរិក។ ថ្នាក់ដឹកនាំសភា ក៏កំពុងដាក់សម្ពាធលើក្រុមហ៊ុន Nvidia ផងដែរ។

កាលពីថ្ងៃពុធ (ទី១៦ ខែមេសា) គណៈកម្មាធិការពិសេសសភា បានបើកការស៊ើបអង្កេតលើការលក់បន្ទះឈីបរបស់ក្រុមហ៊ុន Nvidia នៅទូទាំងអាស៊ី។ គណៈកម្មាធិការនេះ កំពុងព្យាយាមវាយតម្លៃថា តើក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក បានផ្តល់ឲ្យក្រុមហ៊ុន DeepSeek ដោយចេតនាជាមួយនឹងបច្ចេកវិទ្យាសំខាន់ៗ ដើម្បីអភិវឌ្ឍ AI ដែលអាចបំពានច្បាប់របស់សហរដ្ឋអាមេរិកដែរ ឬទេ។

នេះគឺជាការស៊ើបអង្កេតរបស់សភាលើកដំបូងលើអាជីវកម្មរបស់ក្រុមហ៊ុន Nvidia។ វាកើតមានឡើងនៅពេលដែលរដ្ឋបាលរបស់លោក Trump ប្រយុទ្ធប្រឆាំងជាមួយរបៀបអនុវត្តច្បាប់សម័យរបស់លោក Joe Biden កម្រិតចំនួនបន្ទះឈីប AI ដែលក្រុមហ៊ុនអាចបញ្ជូនទៅកាន់ប្រទេសផ្សេងៗ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm