ប្រទេសកាតា បន្តផ្តល់ជំនួយ ៦០លានដុល្លារ សម្រាប់ប្រាក់ខែកងទ័ពលីបង់

2025/04/17 11:30:45 pm        45

ប្រទេសទាំងពីរ បាននិយាយកាលពីថ្ងៃពុធ បន្ទាប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានាធិបតីលីបង់លោក Joseph Aoun ទៅកាន់រដ្ឋឈូងសមុទ្រនេះថា  ប្រទេសកាតា នឹងបន្តផ្តល់ជំនួយចំនួន ៦០ លានដុល្លារដើម្បីបើកប្រាក់ខែដល់កងទ័ពលីបង់ និងផ្តល់រថយន្តយោធាចំនួន ១៦២គ្រឿង។

សេចក្តីថ្លែងការណ៍រួម បានឲ្យដឹងថា មេដឹកនាំប្រទេសកាតា លោក Sheikh Tamim bin Hamad Al-Thani «បានប្រកាសពីការបន្តផ្តល់ជំនួយរបស់ប្រទេសនេះ ដើម្បីគាំទ្រប្រាក់ខែដល់កងទ័ពលីបង់ចំនួន ៦០លានដុល្លារអាមេរិក ជាការបន្ថែមពីលើរថយន្តយោធា ១៦២គ្រឿង»។

លោកបានបន្ថែមថា លក្ខខណ្ឌ គឺដើម្បីឲ្យកងទ័ពលីបង់ «បំពេញភារកិច្ចជាតិរបស់ខ្លួន ក្នុងការរក្សាស្ថិរភាព និងការគ្រប់គ្រងព្រំដែននៃទឹកដីលីបង់ទាំងមូល»។

លោក Aoun ដែលត្រូវបានបោះឆ្នោតជ្រើសរើសកាលពីខែមករា បន្ទាប់ពីរដ្ឋាភិបាលចាំផ្ទះជាងពីរឆ្នាំ នៅក្នុងទីក្រុង Beirut ត្រូវបានប្រគល់ភារកិច្ច ឲ្យរៀបចំផែនការមួយចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសនេះ និងការកសាងឡើងវិញ បន្ទាប់ពីសង្គ្រាមដ៏រ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសកាតា បានរាយការណ៍ថា លោកប្រធានាធិបតីលីបង់ បានមកដល់ប្រទេសកាតាកាលពីថ្ងៃអង្គារ អមដោយរដ្ឋមន្ត្រីការបរទេសលោក Youssef Raggi ហើយបានចាកចេញពីទីក្រុងដូហា កាលពីរសៀលថ្ងៃពុធ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm