វីរុស​បម្លែង​ខ្លួន​ថ្មី​ Omicron ​ត្រូវ​បាន​រក​ឃើញ​ក្នុង​រដ្ឋ​ចំនួន​ ១៧ របស់សហរដ្ឋ​អាមេរិក​

2021/12/06 07:19:42 pm        460

​អាមេរិក៖ មន្ត្រី​ក្រសួងសុខាភិបាល​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា វីរុស​​បម្លែង​ខ្លួនថ្មី Omicron បាន​ឆ្លង​រាលដាល​ដល់​រដ្ឋប្រមាណ​មួយ​ភាគ​បី​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​វីរុស​​បម្លែង​ខ្លួន ​Delta នៅតែ​លើស​លប់​នៃ​ករណី​ឆ្លង​វីរុស COVID-19 ខណៈ​ករណី​កើនឡើង​​នៅ​ទូទាំង​ប្រទេស​។

ទោះបីជា​ការ​លេច​ឡើង​នៃ​វីរុស​​បម្លែង​ខ្លួន​ថ្មី​ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ទូទាំង​ពិភពលោក​ក៏ដោយ វេជ្ជបណ្ឌិត​លោក Anthony Fauci មន្ត្រី​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា រហូតមកដល់​ពេលនេះ​វា​ហាក់​ដូច​ជា​មិន​មាន​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ ​ចំពោះ​វីរុស​នេះ​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវការការសិក្សា​បន្ថែម​ទៀត​។ លោក Fauci បាន​និយាយ​ថា លោក​ក៏​សង្ឃឹមថា ​សហរដ្ឋអាមេរិក​នឹង​លុប​ចោល​បម្រាម​របស់​ខ្លួន​លើ​អ្នកដំណើរ​ មកពី​បណ្តា​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ក្នុង​រយៈ​ពេល​សម​ស្រប​ណាមួយ​។ រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ខាងត្បូងបាន​ត្អូញត្អែរ​ថា ​ខ្លួន​កំពុង​ត្រូវ​បានដាក់​ទណ្ឌកម្ម​ជុំវិញ​ការ​រក​ឃើញ​វីរុស​​បម្លែង​ខ្លួន​ថ្មី​។

យ៉ាងហោចណាស់​រដ្ឋ​ចំនួន​ ១៧ របស់​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​អំពី​ករណី​វីរុស​​បម្លែង​ខ្លួន​ថ្មី​ Omicron​។ ករណី​ជាច្រើន​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញមាន​រោគសញ្ញា​ស្រាល ទោះបីជា​ស្ថានភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញរបស់​អ្នកជំងឺមួយ​ចំនួន​មិន​ត្រូវ​បាន​រាយការណ៍​ក៏ដោយ​។ ទោះបី​ជា​មាន​ករណី​វីរុស​​បម្លែង​ខ្លួន​ថ្មី Omicron រាប់​សិប​ករណី​ក៏ដោយក៏​វីរុស​បម្លែង​ខ្លួន​ Delta​ នៅ​តែ​មាន​ចំនួន​ ៩៩.៩​% នៃ​ករណី​វីរុស​ COVID ​នៅក្នុង​សហរដ្ឋ​អា​មេរិ​ក​។ សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ ៧ថ្ងៃ​ចុង​ក្រោយនេះ​ជា​មធ្យមមាន​ករណី​ថ្មី​ចំនួន ១១៩,០០០​ករណី​ក្នុង​មួយថ្ងៃ និង​បាន​បាត់​បង់ជីវិត​ជិត ១,៣០០​នាក់​ដោយ​សារ​វីរុស COVID-19 ជា​រៀងរាល់ថ្ងៃ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        112
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        150
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm