ឯកអគ្គរដ្ឋទូតរុស្ស៊ី និងបេឡារុស មិនមានវត្តមានក្នុងព្រឹត្តិការណ៍រំលឹកខួបសង្គ្រាមលោកលើកទី២ របស់សភាអាល្លឺម៉ង់

2025/04/18 02:09:25 am        64


អ្នកនាំពាក្យរបស់សភា នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែមេសា) នេះ បានប្រាប់ឲ្យដឹងថា សភាអាល្លឺម៉ង់មិនបានដាក់បញ្ចូលឯកអគ្គរដ្ឋទូតរុស្ស៊ី និងបេឡារុសក្នុងបញ្ជីឈ្មោះដែលត្រូវអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍ពិសេស នាថ្ងៃទី៨ ខែឧសភា ដើម្បីរំលឹកខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ នៅអឺរ៉ុប។

ការសម្រេចនេះបង្ហាញពីភាពមិនស្រណុកចិត្ត នៅក្នុងប្រទេសអាល្លឺម៉ង់ អំពីរបៀបទទួលស្គាល់តួនាទីរបស់រុស្ស៊ី ក្នុងការរំដោះអឺរ៉ុបពីភេរវកម្មរបស់ណាស៊ី អំឡុងឆ្នាំគម្រប់ខួបដែលប្រធានាធិបតី លោក Vladimir Putin បានទាញយកប្រវត្តិសាស្ត្រនៃសង្គ្រាមលោកលើកទី២ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការលុកលុយរបស់លោកលើប្រទេសអ៊ុយក្រែន។

អ្នកនាំពាក្យរបស់សភា Bundestag បានសំដៅទៅលើការវាយតម្លៃរបស់រដ្ឋាភិបាលសហព័ន្ធ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយពន្យល់ពីចំណាត់ការនេះថា «ការវាយតម្លៃបាននាំឲ្យឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី និងបេឡារុស ក្នុងចំណោមឥស្សរជនផ្សេងទៀតមិនត្រូវបានអញ្ជើញនោះឡើយ»។

តំណាងស្ថានទូតផ្សេងទៀត នឹងចូលរួមជាមួយសមាជិកសភាអាល្លឺម៉ង់ សម្រាប់ព្រឹត្តិការណ៍ នៅក្នុងបន្ទប់ប្រជុំដ៏ធំរបស់រដ្ឋសភា Bundestag ដែលនឹងរំលឹកដល់ការបញ្ចប់សង្គ្រាម ហើយជាមួយនឹងលទ្ធផលនាពេលនោះ ក៏មាននូវការរំលឹកផងដែរដល់ការបញ្ចប់យុទ្ធនាការហិង្សា និងអំពើប្រល័យពូជសាសន៍របស់ណាស៊ីអាល្លឺម៉ង់ នៅអឺរ៉ុប។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា ភ្ញៀវមកពីបរទេសមិនត្រូវបានអញ្ជើញឲ្យចូលរួមឡើយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm