មនុស្សយ៉ាងហោច ២២នាក់ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យក្រោយឧបទ្ទេវហេតុបុកបន្តកន្ទុយគ្នានៅលើផ្លូវល្បឿនលឿន Ayer Rajah ប្រទេសសិង្ហបុរីនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
កងកម្លាំងការពារស៊ីវិលសិង្ហបុរី(SCDF) និយាយថា ពួកគេទទួលបានការជូនដំណឹងអាសន្ននាវេលាម៉ោង ៧ និង ៥៥នាទីព្រឹក ម៉ោងក្នុងស្រុកថាមាន ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿន Ayer Rajah ។
មនុស្ស ៩នាក់ ត្រូវបានដឹកដោយកងកម្លាំង SCDF ទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យជាតិ ខណៈមនុស្ស ១៣នាក់ផ្សេងទៀត ត្រូវបាននាំទៅកាន់មន្ទីរពេទ្យជំងឺទូទៅ Ng Teng Fong ។
នៅក្នុងវីដេអូបង្ហោះលើបណ្តាញក្រុមព័ត៌មានសង្គម Both Checkpoint Facebook ឃើញរថយន្តដឹកទំនិញ រថយន្តសណ្តោង និងរថយន្តក្រុងរបស់ក្រុមហ៊ុន Causeway Link ២គ្រឿង នៅកន្លែងកើតហេតុ ។ ចំណែកឯមនុស្សជាច្រើនទៀត អង្គុយនៅលើផ្លូវ ខណៈទោចក្រយានយន្ត ចតនៅតាមផ្លូវ ៕