លោក Trump និងនាយករដ្ឋមន្រ្តីអ៊ីតាលី នឹងពិភាក្សាដោះស្រាយភាពតានតឹងពន្ធអាមេរិក-អឺរ៉ុប

2025/04/18 03:10:54 am        152

ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែមេសា) នេះ ធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីអ៊ីតាលីដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក គឺលោកស្រី Giorgia Meloni ដែលចង់ធ្វើតួនាទីជាអ្នកសម្របសម្រួលដ៏មានឥទ្ធិពល រវាងទីក្រុងវ៉ាស៊ីនតោន និងអឺរ៉ុប ចំពេលមានភាពតានតឹង ជុំវិញអត្រាពន្ធគយរបស់សហរដ្ឋអាមេរិក។

សហភាពអឺរ៉ុប (EU) ដែលមានសមាជិក ២៧ប្រទេស ប្រឈមនឹងអត្រាពន្ធនាំចូល ២៥ភាគរយ លើដែកថែប និងអាលុយមីញ៉ូម រួមជាមួយរថយន្ត ហើយពន្ធបន្ថែមលើទំនិញស្ទើរតែទាំងអស់ ក្រោមគោលនយោបាយរបស់លោក Trump ចំពោះបណ្ដាប្រទេសដែលលោកចាត់ទុកថា បានដាក់របាំងខ្ពស់ ចំពោះការនាំចូលរបស់សហរដ្ឋអាមេរិក។

លោកស្រី Meloni អ្នកនយោបាយអភិរក្សវ័យ ៤៨ឆ្នាំដែលលោក Trump បានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ គឺជាមេដឹកនាំ EU តែម្នាក់គត់ ដែលត្រូវបានអញ្ជើញឲ្យចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក Trump កាលពីខែមករា។ ចំណាត់ការរបស់លោក Trump ក្នុងការផ្អាកការអនុវត្តពន្ធគយជាសកលដោយភាគច្រើនរយៈពេល ៩០ថ្ងៃ កាលពីសប្តាហ៍មុន បានបន្ធូរបន្ថយសម្ពាធមួយចំនួនលើលោកស្រី Meloni។

កិច្ចប្រជុំរបស់មេដឹកនាំទាំង២ នឹងធ្វើឡើងមួយថ្ងៃមុនពេលលោកស្រីធ្វើជាម្ចាស់ផ្ទះស្វាគមន៍អនុប្រធានាធិបតី លោក JD Vance នៅទីក្រុងរ៉ូម។ កិច្ចពិភាក្សាជាបន្តបន្ទាប់ទាំងនេះ អាចមានសារៈសំខាន់ក្នុងការកំណត់ថា តើលោកស្រីអាចដើរតួជាអ្នកសម្រុះសម្រួល រវាងសហរដ្ឋអាមេរិក និងអឺរ៉ុបបានដែរ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        49
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm