លោក Zelenskiy៖ បេសកជនរបស់លោក Trump លោក Witkoff «កំពុងផ្សព្វផ្សាយនិទានកថារបស់រុស្ស៊ី»

2025/04/18 06:27:27 pm        246

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់បេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff ពីការ «ផ្សព្វផ្សាយនិទានកថារបស់រុស្ស៊ី» បន្ទាប់ពីលោកបាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី អាស្រ័យលើស្ថានភាពនៃទឹកដីកាន់កាប់របស់អ៊ុយក្រែន។

លោក Witkoff បានជួបជាមួយលោក Vladimir Putin ក្នុងទីក្រុង Saint Petersburg កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាជំនួបលើកទីបីរបស់លោកជាមួយមេដឹកនាំរុស្ស៊ីក្នុងរយៈពេលពីរខែ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលបទឈប់បាញ់នៅក្នុងសង្រ្គាមរយៈពេលបីឆ្នាំមកនេះ។

លោក Zelenskiy បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំជឿថា លោក Witkoff បានទទួលយកយុទ្ធសាស្ត្ររបស់ភាគីរុស្ស៊ី។ ខ្ញុំគិតថាវាមានគ្រោះថ្នាក់ខ្លាំង ដោយកំពុងតែផ្សព្វផ្សាយនិទានកថារបស់រុស្ស៊ី»។

លោក Zelenskiy និយាយបន្ថែមថា «ខ្ញុំមិនបានមើលឃើញលោក Witkoff មានការតព្វកិច្ចដើម្បីពិភាក្សាអំពីទឹកដីអ៊ុយក្រែននោះទេ ព្រោះទឹកដីរបស់យើងជារបស់ប្រជាជនយើង មិនត្រឹមតែរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់អនាគតរបស់ប្រជាជនអ៊ុយក្រែន។ ដូច្នេះខ្ញុំមិនយល់ពីអ្វីដែលលោក Witkoff កំពុងតែលើកយកមកនិយាយនោះទេ។

លោក Witkoff បានប្រាប់សារព័ត៌មាន Fox News ថា ដំណោះស្រាយសន្តិភាពមួយស្ថិតនៅលើ «អ្វីដែលគេហៅថា ដែនដីចំនួនប្រាំតំបន់» ជាតំបន់របស់អ៊ុយក្រែនមាន Donetsk, Lugansk, Zaporizhzhia, Kherson និង តំបន់គ្រីម៉េ ដែលរុស្ស៊ីអះអាងថា បានបញ្ចូលជាឧបសម្ព័ន្ធ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        223
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        264
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm