កម្ពុជាលុបចោលការហាមឃាត់អ្នកដំណើរ ដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន ១០ចូលកម្ពុជា

2021/12/06 01:16:59 pm        541

ភ្នំពេញ៖ នៅយប់​ម្សិលមិញនេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសលុបចោលការហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន១០ ចូលកម្ពុជាជាធម្មតា ខណៈបណ្តាប្រទេសទាំងនោះកំពុងជួបការឆ្លងរាតត្បាតវីរុសបំប្លែងថ្មី អូមីក្រុង (B.1.1.529)ក៏ដោយ។

បើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់បន្ថែមនៅ​ក្នុង​ពិធីសម្ពោធដាក់​ឲ្យ​ប្រើ​ប្រា​ស់​ជាផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវថ្មីវាងក្រុងព្រៃវែង​ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ថា កម្ពុជា​អនុញ្ញាត​បើក​ទទួល​បណ្តា​អ្នក​ដំណើរ​ឆ្លង​កាត់​ប្រទេសនៅតំបន់អាហ្វឹ្រក​ចំនួន ១០ចូលមកកម្ពុជា ​ប៉ុន្តែយើងក៏ត្រូវពង្រឹងការត្រួតពិនិត្យនិងធ្វើតេស្តវីរុសកូវីដ-១៩​ ឱ្យ​បាន​ត្រឹម​ត្រូវ​នៅ​ពេលអ្នកដំណើរអន្តរជាតិទាំងនោះ ​មកដល់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការបើកទទួលអ្នកដំណើរឆ្លងកាត់បណ្តាប្រទេសនៅ​តំបន់​អាហ្រ្វឹកនោះ​​ គឺធ្វើ​ឡើង​ដើម្បី​លុបបំបាត់ការ​រើសអើង​ជាតិសាសន៍នានា​ នៅលើពិភពលោក។

សូមបញ្ជាក់ថា​ តាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល បានឲ្យដឹងថា ដោយបានទទួលការ​ឯកភាពពី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី អូមីក្រុង នៅពេលនេះ ក្រសួងសុខាភិបាល​សម្រេច​លុប​ចោល​ការ​ហាម​ឃាត់​អ្នកដំណើរ ឬអ្នកដែលបាន​ឆ្លងកាត់​ប្រទេសចំនួន ១០​នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ក្នុង​អំឡុ​ងពេល៣សប្តាហ៍មុន ធ្វើដំណើរចូលប្រទេសកម្ពុជា ហើយប្រទេសទាំង១០នោះរួមមាន៖ ប្រទេស Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola, និង Zambia។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា សម្រាប់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ ខាងលើ ឬ​មានប្រវត្តិ​ធ្វើ​ដំណើរ​ទៅប្រទេសទាំង១០នោះ ឬ ឆ្លងកាត់បណ្តាប្រទេសផ្សេងទៀត​ដែល​ចាត់ទុកថាជា «ប្រទេស​ដែលមានការព្រួយបារម្ភ» អំឡុង​ពេល២សប្តាហ៍មុននេះ ពេលធ្វើ​ដំណើ​រ​ចូលប្រទេសកម្ពុជា ត្រូវអនុវត្តតាម​លក្ខខ័ណ្ឌ​មួយចំនួនដូចជា៖

១៖ អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញ ត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​បញ្ជាក់ថា​គ្មាន​ជំងឺកូវីដ-១៩ ដោយតេស្ត PCR ក្នុងរយៈពេល៧២ម៉ោង​ មុនពេលមកដល់កម្ពុជា ដែលទទួលស្គាល់​ដោយ​អាជ្ញាធរសុខាភិបាលនៃប្រទេសសាមី​ ឬប្រទេសសំណាក់​ចុង​ក្រោយ​មុន​ចាក​ចេញមកកាន់​កម្ពុជា ហើយ​ក្នុងករណីពេលដល់កម្ពុជា​ បើការធ្វើតេស្តរហ័សរកឃើញ វិជ្ជមានកូវីដ១៩ ត្រូវ​យក​សំណាក​បន្ត​ទៅធ្វើតេស្ត PCR និងត្រូវធ្វើចត្តាឡីស័កដាច់ នៅទីកន្លែងដែលកំណត់ដោយក្រសួង​សុខា​ភិបាល ឬអាជ្ញាធរមាន​សមត្ថ​កិច្ច ​និងផ្តល់ការព្យាបាលត្រឹមត្រូវ។ សម្រាប់អ្នកដំណើរធ្វើតេស្ត អវិជ្ជមាន ត្រូវ​បន្តធ្វើចត្តាឡីស័ក​ដាច់ដោយឡែក ​រយៈពេល៧ថ្ងៃ និង​ធ្វើ​តេស្ត PCR នៅថ្ងៃទី៦ នៃការ​ធ្វើចត្តាឡីស័ក។ព្រមជាមួយគ្នានោះ អ្នកដំណើរជាជនបរទេស ​ត្រូវកក់សណ្ឋាគារ​សម្រាប់​ការ​ធ្វើ​ចត្តាឡី​ស័ក​រយៈពេល៧ថ្ងៃ។

ក្នុងករណី អ្នក​ដំណើរមិន​បាន​កក់សណ្ឋាគារ​ ត្រូវទៅ​កាន់​បញ្ជរ​ធនាគារ​ ដើម្បីតម្កល់ប្រាក់១០០០ ដុល្លារ​អាម៉រិក​ សម្រាប់​ធានា​ចំណាយ​ទាំងអស់​លើ​ការ​ធ្វើចត្តាឡីស័ក ​នៅ​ទីកន្លែងដែលកំណត់​ដោយ​ក្រសួងសុខាភិបាល​ ឬអាជ្ញាធរ​មូល​ដ្ឋាន។ អ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩​ ពេញលេញ ត្រូវបង្ហាញវិញ្ញាបនបត្រ​បញ្ជាក់​ថា គ្មានជំងឺកូវីដ-១៩​ (តេស្ត PCR) ក្នុងរយៈពេល ៧២ម៉ោង ​មុនពេលមកដល់កម្ពុជា ហើយ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល១៤ថ្ងៃ។ អ្នកដំណើរជាជនបរទេស ត្រូវបានលើកទឹកចិត្តឱ្យមានប័ណ្ណសន្យារ៉ាប់រងសុខភាព សម្រាប់​ព្យាបាល​ជំងឺកូវីដ-១៩៕

អត្ថបទ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        330
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm