នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និយាយថា របបសឹកមីយ៉ាន់ម៉ា និងក្រុមប្រឆាំង នឹងបន្តបទឈប់បាញ់

2025/04/18 07:28:16 pm        341

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយនៅថ្ងៃសុក្រ (១៨ មេសា) នេះថា របបសឹកមីយ៉ាន់ម៉ា និងក្រុមប្រឆាំងដ៏សំខាន់មួយ បានបង្ហាញថា ពួកគេនឹងបន្តបទឈប់បាញ់ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជំនួយបន្ថែមទៀតបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងប្រទេសដែលហែកហួរដោយជម្លោះមួយនេះ។

ក្រៅពីជំនួបជាមួយលោកឧត្តមសេនីយ Min Aung Hlaing នៅទីក្រុងបាងកក កាលពីថ្ងៃទី១៧ ខែមេសា លោក Anwar បាននិយាយថា លោកក៏បានពិភាក្សានៅថ្ងៃសុក្រនេះ ជាមួយនឹងក្រុមប្រឆាំង គឺរដ្ឋបាលស្រមោលរបស់មីយ៉ាន់ម៉ា NUG ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ដើម្បីចូលរួមភាគីទាំងអស់នៅក្នុងជម្លោះ។

លោក Anwar បានប្រាប់អ្នកយកព័ត៌មានក្នុងរដ្ឋធានីថៃថា "នឹងមានបទឈប់បាញ់ និងគ្មានការបង្កហេតុដែលមិនចាំបាច់ទេ ព្រោះបើមិនដូច្នេះទេ ប្រតិបត្តិការមនុស្សធម៌ទាំងមូលនឹងបរាជ័យ"។ លោកបន្ថែមថា កិច្ចពិភាក្សាដំបូងរបស់លោកជាមួយប្រមុខរបបសឹក និងក្រុមប្រឆាំងមីយ៉ាន់ម៉ា បានជោគជ័យណាស់។

គួរឱ្យដឹងថា របបសឹកមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់ ២០ថ្ងៃកាលពីថ្ងៃទី០២ ខែមេសា បន្ទាប់ពីមានសកម្មភាពស្រដៀងគ្នានេះដោយក្រុមប្រឆាំង NUG ក្រោយរញ្ជួយដីដ៏ធំកាលពីថ្ងៃទី២៨ ខែមីនា ដែលបានសម្លាប់មនុស្សជាង ៣.៦០០នាក់។ ទោះជាយ៉ាងនេះក្ដី របបសឹកនៅតែបន្តប្រតិបត្តិការយោធាក្នុងតំបន់មួយចំនួន នេះបើយោងតាមអង្គការសហប្រជាជាតិ និងក្រុមផ្សេងទៀតនៅមីយ៉ាន់ម៉ា៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        77
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        110
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm