ឈ្មួញចាក់ដីលុបទន្លេសាបចូលជ្រៅ៧០ម៉ែត្រ អាជ្ញាធរខេត្ត និងមន្ទីរធនធានទឹកកំពុងដោះស្រាយ

2025/04/18 08:18:23 pm        671

កំពង់ឆ្នាំង៖ ដីគ្រួសក្រហមរាប់រយឡាន ត្រូវបានឈ្មួញម្នាក់ដឹកចាក់លុបទន្លេសាបប្រវែង៧០ម៉ែត្រ ចូលជ្រៅទៅក្នុងទន្លេ ដើម្បីការពារម៉ាស៊ីនបូមទឹកស្អាតកុំអោយមានកំប្លោកហូរចូល។ ពាក់ព័ន្ធនឹងការចាក់ដីលុបចូលក្នុងទន្លេសាបនេះ លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹកស្តីទី បានបញ្ជាក់ថា ខាងក្រុមហ៊ុនទឹកស្អាតបានដាក់ពាក្យស្នើសុំកាយជាអាងក្នុងទន្លេប្រវែង២០ម៉ែត្របួនជ្រុង តែលោកមិនព្រមទេ។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ អ្នកកាសែតសួររឿងចាក់ដីលុបចូលទន្លេនោះ ទើបលោកភ្ញាក់ និងបានទៅវាស់មើលភ្លាម ឃើញថាឈ្មួញបានចាក់ចូលក្នុងទន្លេដល់ទៅប្រវែង៧០ម៉ែត្រឯណោះ។

 លោក អឿ សារឿន បន្តថា៖ កាលពីមុនរដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រុមហ៊ុនលក់ទឹកស្អាតក្នុងក្នុងកំពង់ឆ្នាំង បានសុំគាត់ជីកដីបាតទន្លេធ្វើជាស្រះទឹកទំហំ២០ម៉ែត្រគុណ២០ម៉ែត្រ ដើម្បីការពារម៉ាស៊ីនបូមទឹក តែលោក អឿ សារឿន មិនព្រមអោយ ហើយគាត់បានអោយក្រុមការងារចំរុះ ចុះពិនិត្យមើលថែមទៀតផង។ ស្រាប់តែនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ក៏មានអ្នកកាសែតសួរនាំគាត់ពីការចាក់ដីចូលទន្លេសាប តែគាត់មិនបានដឹងទាល់តែសោះថា ក្រុមហ៊ុននោះអាងអ្វីបានជាចាក់ដីចូលទន្លេសាប រហូតដល់៧០ម៉ែត្របែបនេះ។ ពេលនេះគាត់បានរាយការណ៍ជូនក្រសួងធនធានទឹករួចហើយ និងរង់ចាំខាងក្រសួង និងអាជ្ញាធរខេត្តចំណាត់ការតែប៉ុណ្ណោះ។

 ដោយឡែកឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងតាមតេលេក្រាមថា៖ ក្រុមហ៊ុនទឹកស្អាត បានសុំមកឯកឧត្តមជីកស្រះយកទឹកស្អាតចែកជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែឯកឧត្តមបានអោយក្រុមហ៊ុនទឹកស្អាតនោះ ស្នើសុំទៅខាងមន្ទីរក្រសួងធនធានទឹក និងមន្ទីរក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យបច្ចេកទេស ។ ឯកឧត្តមមិនបានដឹង ក្រុមហ៊ុនចាក់ដីចូលទន្លេនោះឡើយ ព្រោះរវល់រៀបចំពិធីចូលឆ្នាំថ្មី។

 ប្រជាពលរដ្ឋងឿងឆ្ងល់ថា៖ ក្រុមហ៊ុនបានដឹកដីចាក់ចូលទន្លេសាប នៅចំណុចផែថ្មី ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ជាប់នឹងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ហេតុអ្វីក៏អាជ្ញាធរដែនដី អាជ្ញាធរក្រុង កំពង់ឆ្នាំងជាដើមមិនឃាត់ ទុកអោយក្រុមហ៊ុនទឹកស្អាត ចាក់ដីចូលទន្លេសាបតាមចិត្ត គ្មានអ្នកឃាត់សួរនាំនោះឡើយ។ ពេលអ្នកកាសែតសួរនាំ បានឆ្លើយថាមិនដឹង? ម្យ៉ាងទៀត ថាតើនៅក្នុងសៀវភៅបន្ទុកដែលក្រុមហ៊ុនបានធ្វើកិច្ចព្រមព្រៀងជាមួយមន្ទីរជំនាញ និងអាជ្ញាធរនោះ បានចែងអោយចាក់ដីលុបទន្លេ ដើម្បីបានទឹកស្អាតមកប្រើប្រាស់ ជាប្រយោជន៍ខ្លួនឬយ៉ាងណា? ។ សូមឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងមន្ទីរធនធានទឹក មេត្តាអោយក្រុមហ៊ុនជីកយកដីឡើងមកវិញអោយអស់ អោយដូចករណីចាក់ថ្មចូលទន្លេមេគង្គកាលពីប៉ុន្មានឆ្នាំមុន ព្រោះទន្លេសាបផ្សាក្រោមនេះ បាននិងកំពុងរីងរាក់ តែឈ្មួញចេះតែធ្វើមិនបានគិតពីផលប៉ះពាល់ដល់ចរាចរត្រី ចរន្តទឹក និងបញ្ហាផ្សេងៗទៀតនោះឡើយ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm