ក្រសួងមហាផ្ទៃបារាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប៉ារីស និងទីក្រុងឡុងដ៍ កំពុងពិភាក្សាគ្នាលើការសាកល្បងមួយ ដើម្បីនិរទេសជនអន្តោប្រវេសន៍គ្មានឯកសារពីចក្រភពអង់គ្លេស ទៅកាន់ប្រទេសបារាំង ជាថ្នូរនឹងការអនុញ្ញាតឲ្យអ្នកដទៃចូលរួមជាមួយគ្រួសារ នៅក្នុងប្រទេសអង់គ្លេស។

ចក្រភពអង់គ្លេស កំពុងស្វែងរកការបង្រ្កាបជនអន្តោប្រវេសន៍ដែលឆ្លងកាត់ទន្លេ Channel ពីប្រទេសបារាំងទៅកាន់ប្រទេសអង់គ្លេសដោយជិះទូកកៅស៊ូស្តើងៗ ដើម្បីស្វែងរកជីវិតប្រសើរជាងមុន។
ប្រទេសបារាំង និងអង់គ្លេស បានសន្យាថា នឹងបង្កើនការប្រយុទ្ធប្រឆាំងនឹងអ្នករត់ពន្ធមនុស្សដែលអាចធ្វើដំណើរឆ្លងទន្លេប្រកបគ្រោះថ្នាក់។

ក្រសួងមហាផ្ទៃរបស់ប្រទេសបារាំង បាននិយាយថា ភាគីទាំងពីរ កំពុងពិភាក្សាអំពី«ការសាកល្បង ដើម្បីនិរទេសជនអន្តោប្រវេសន៍គ្មានឯកសារ»។
ការសាកល្បងនេះ នឹងត្រូវបានអនុវត្ត«នៅលើមូលដ្ឋានមួយសម្រាប់ការចូលដោយស្របច្បាប់ ទៅក្នុងការជួបជុំគ្រួសារឡើងវិញ ជាថ្នូរនឹងបារាំងដែលទទួលយកជនអន្តោប្រវេសន៍ដែលគ្មានឯកសារ ដោយបានធ្វើដំណើរឆ្លងទន្លេ Channel ទៅចក្រភពអង់គ្លេស។