លោកMedvedev និយាយថា ទាហានអឺរ៉ុប នឹងវិលត្រឡប់ទៅវិញ នៅក្នុងមឈូស ប្រសិនបើដាក់ពង្រាយទៅអ៊ុយក្រែន

2025/04/18 10:25:57 pm        131

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បានសរសេរនៅលើបណ្តាញសង្គម Xថា   មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន កំពុងនៅទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីអ្វី ដែលអាចក្លាយជាលទ្ធផលមហន្តរាយនៃផែនការដោយ «សម្ព័ន្ធនៃឆន្ទៈ» ក្នុងការដាក់ពង្រាយកងទ័ព នៅក្នុងប្រទេសអ៊ុយក្រែន។ 

អ្នកនយោបាយរុស្ស៊ីរូបនេះ បានសរសេរនៅក្នុងការបង្ហោះជាភាសាអង់គ្លេសថា៖«ជាក់ស្តែង មេដឹកនាំនៃក្រុមហ្វាស៊ីសនិយមរបស់អ៊ុយក្រែន បានមកទីក្រុងប៉ារីស ដើម្បីពិភាក្សាជាមួយចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង អំពីចំនួនមឈូសអឺរ៉ុប ដែលពួកគេនឹងត្រៀមខ្លួនទទួលយក បន្ទាប់ពីការដាក់ពង្រាយកងទ័ពរបស់ «សម្ព័ន្ធនៃឆន្ទៈ» នៅអ៊ុយក្រែន។

នាពេលមុននេះ លោក Andrey Yermak ប្រធានការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមី ហ្សេឡិនស្គី បាននិយាយថា លោករួមជាមួយរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Rustem Umerov និង លោក Andrey Sibiga បានមកដល់ទីក្រុងប៉ារីស ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក។

សហរដ្ឋអាមេរិក បានរាយការណ៍មុននេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងបេសកជនពិសេសលោក Steve Witkoff នឹងជួបប្រជុំជាមួយសមភាគីអឺរ៉ុបរបស់ពួកគេ នៅទីក្រុងប៉ារីស នៅថ្ងៃទី ១៧-១៨ ខែមេសា។

«សម្ព័ន្ធនៃឆន្ទៈ»នេះ បានរៀបចំកិច្ចប្រជុំកំពូល នៅទីក្រុងប៉ារីសកាលពីថ្ងៃទី ២៧ ខែមីនា ជាទីដែលអ្នកតំណាងមកពីប្រទេសប្រហែល ៣០ បានពិភាក្សាអំពីការធានាសន្តិសុខដ៏មានសក្តានុពលសម្រាប់ទីក្រុង  គីវ បន្ទាប់ពីការបញ្ចប់ជម្លោះ។ បញ្ហាសំខាន់មួយ គឺការដាក់ពង្រាយកម្លាំងយោធានៅអ៊ុយក្រែន។ សហរដ្ឋអាមេរិក បានអវត្តមានពីកិច្ចប្រជុំកំពូលនេះ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm