លោក Trump អាចនឹងលំបាកក្នុងបញ្ហាអ៊ីរ៉ង់ ដូចរកសន្តិភាពអត់ឃើញ នៅហ្កាហ្សា និងអ៊ុយក្រែនដែរ

2025/04/18 10:41:38 pm        150

ដោយមិនអាចបំពេញតាមការសន្យារបស់លោកបាន អំឡុងពេលធ្វើយុទ្ធនាការ ដែលថា លោកនឹងនាំឲ្យមានសន្តិភាពយ៉ាងឆាប់រហ័ស សម្រាប់តំបន់ហ្កាហ្សា និងប្រទេសអ៊ុយក្រែន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានងាកទៅរកបញ្ហាប្រឈមដ៏ធំមួយទៀត ដែលអាចជាការពិបាកសម្រេចបានដែរនោះ គឺការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលកំពុងតែរីកធំឡើងៗជាលំដាប់។

រដ្ឋបាលរបស់លោក Trump គ្រោងធ្វើកិច្ចចរចាជុំទី២ ជាមួយអ៊ីរ៉ង់ នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលមនុស្សមួយចំនួនគិតថា អាចកើតឡើងបានបន្ទាប់ពីមានអរិភាពជាច្រើនឆ្នាំ តាំងពីអាណត្តិដំបូងរបស់ប្រធានាធិបតីទៅពីបក្សសាធារណរដ្ឋ ជាពេលដែលលោកបានលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ហើយបានចេញនូវយុទ្ធនាការ «សម្ពាធអតិបរមា« នៃការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ 

បើទោះបីជាគ្មាននរណាម្នាក់ ច្រានចោលសក្តានុពលពីការមានវឌ្ឍនភាព ក្រោយកិច្ចប្រជុំ នៅប្រទេសអូម៉ង់ កាលពីចុងសប្តាហ៍មុន ដែលភាគីទាំង២ បានពិពណ៌នាថា មានភាពវិជ្ជមានក៏ដោយ ក៏អ្នកចរចាកំពុងបន្ទាបការរំពឹងទុកណាមួយពីការបំបែកភាពទាល់ច្រកយ៉ាងឆាប់រហ័ស នៅក្នុងជម្លោះដែលអូសបន្លាយរាប់ទសវត្សរ៍នេះ។ 

ក្រោយមានកិច្ចប្រជុំ នៅសេតវិមាន ជាមួយលោកប្រធានាធិបតី កាលពីថ្ងៃអង្គារ ប្រភពមួយបានប្រាប់ឲ្យដឹងថា ការជជែកពិភាក្សាលើមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអាចកើតមាន គឺស្ថិតនៅដំណាក់កាលដំបូងណាស់ ក្នុងចំណោមជំនួយការរបស់លោក Trump។ ប្រភព ២រូបដែលបានដឹងពីទស្សនៈរបស់សេតវិមាន បានប្រាប់ថា ភាគីទាំង២ អាចឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្ន មុនមានកិច្ចព្រមព្រៀងលម្អិតបន្ថែមទៀត។

ការបន្ថែមភាពតានតឹង ក្នុងតំបន់ នៅជុំវិញកិច្ចប្រឹងប្រែងការទូត គឺជាការគំរាមកំហែងម្តងហើយម្តងទៀតរបស់លោក Trump ដែលថា នឹងទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបាន។ នោះមានន័យថា លោក Trump ដែលបានសន្យានៅក្នុងសុន្ទរកថាចូលកាន់តំណែង កាលពីថ្ងៃទី២០ ខែមករាថា លោកនឹងក្លាយជា «អ្នកបង្កើតសន្តិភាព« អាចជំរុញឲ្យអាមេរិកចូលទៅក្នុងជម្លោះថ្មី នៅមជ្ឈិមបូព៌ា។ តែលោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនប្រញាប់ប្រញាល់វាយប្រហារអ៊ីរ៉ង់ទេ ដោយទទូចថា ការចរចាគឺជាជម្រើសដំបូង។ 

អ្នកដឹកនាំក្រុមចរចារបស់សហរដ្ឋអាមេរិក គឺលោក Steve Witkoff ដែលជាមិត្តរបស់លោក Trump និងជាអ្នកវិនិយោគអចលនទ្រព្យគ្មានបទពិសោធន៍ការទូតពីមុន ដែលអ្នកវិភាគមួយចំនួន បានដាក់រហ័សនាមថា «បេសកជនសម្រាប់កិច្ចការគ្រប់យ៉ាង» របស់រដ្ឋបាលនេះ។ រូបលោកត្រូវបានប្រគល់ភារកិច្ចឲ្យដំណើរការការចរចាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ បន្ថែមពីលើការបញ្ចប់សង្គ្រាម នៅតំបន់ហ្កាហ្សា និងអ៊ុយក្រែន ដែលប្រទេសទាំង២ នៅតែបន្តមានជម្លោះដដែល៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        19
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm