ឯកឧត្តម ហ៊ុន ម៉ានី៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ត្រូវបានបិទបញ្ចប់ដោយជោគជ័យប្រកបដោយស្នាមញញឹមសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន

2025/04/18 04:41:57 pm        130

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ ត្រូវ​បាន​បិទ​បញ្ចប់ដោយជោគជ័យ ប្រកបដោយ​ស្នាមញញឹម​សាទរពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​មជ្ឈដ្ឋាន។

ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមការងារ និងយុវជ​ន​ស្ម័គ្រ​ចិត្ត ក្រុមការងារទាំងអស់នៅក្នុងចង្កោមទាំង៩ នៃគណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០២៥ ចំពោះការចូលរួមទាំងកម្លាំងកាយ ចិត្ត និងពេលវេលាក្នុងការរៀបចំ និង​អនុវត្ត​តាម​ផែនការសកម្មភាពដែលនាំឱ្យអង្គរសង្រ្កាន្តទទួលបានលទ្ធផលជាទីមោទនៈ។

ឯកឧត្តម ហ៊ុន ម៉ានី បានអរគុណដល់ចង្កោមទី១ ដែលដឹកនាំដោយឯកឧត្តម និងប្រធាន​ក្រុម​ការងារ សមាជិក សមាជិកា នៃក្រុមការងាររដ្ឋបាល ក្រុមការងារហរិញ្ញវត្ថុ និងឧបត្ថមគាំទ្រ ក្រុម​ការងារ​ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រុមការងាររូបភាព និងវីដេអូឯកសារ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ និងក្រុមការងារពិធីសាសនា។

ឯកឧត្តម ហ៊ុន ម៉ានី បានអរគុណដល់ចង្កោមទី២ ដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ និង​ប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារកម្មវិធីតន្ដ្រីសួស្ដីឆ្នាំថ្មី និងផ្សាយផ្ទាល់ ក្រុម​ការងារសម្របសម្រួលតារា ក្រុមការងារសម្របសម្រួលសិល្បកបុរាណ ក្រុម​ការងារ​កម្ម​វិធី​សួន​មុនីហទ័យ ក្រុមការងារប្រណាំងរទេះគោ ក្របី។

ឯកឧត្តម បានអរគុណដល់ចង្កោមទី៣ ដែលដឹកនាំដោយឯកឧត្តម ស សុខា និង​ប្រធាន​ក្រុម​ការងារ សមាជិក សមាជិកា នៃក្រុមការងារកម្មវិធីយុទ្ធគុនចម្រុះខ្មែរបុរាណ ក្រុមការងារកម្មវិធី របាំ​បុរាណ ប្រពៃណី និងប្រជាប្រិយ ក្រុមការងារកម្មវិធីបណ្ដែតគោមបួងសួង។

ឯកឧត្តម ហ៊ុន ម៉ានី បានអរគុណដល់ចង្កោមទី៤ ដែលដឹកនាំដោយឯកឧត្តម ទៀ សីហា និង​ប្រធាន​ក្រុម​ការងារ សមាជិក សមាជិកា នៃក្រុមការងារផ្គត់ផ្គង់ទឹក អនាម័យ សាធារណៈ និង​បរិសា្ថន ក្រុមការងារសម្របសម្រួលយុវជន និងផ្គត់ផ្គង់ភេសជ្ជៈ ក្រុម​ការងារ​កម្ម​វិធី​សួន​ញញឹម​អង្គរ ក្រុមការងារកម្មវិធីល្បែងប្រជាប្រិយ និងទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ដ ក្រុមការងារ​កម្ម​វិធី​តស់​ៗ លេងទឹក ក្រុមការងារកម្មវីធីភូមិត្នោត ក្រុមការងារកម្មវិធីភូមិរចនា ក្រុមការងារកម្មវិធីសួនកុមារ ក្រុមការងារកម្មវិធីផ្សារស្ទឹងសៀមរាប ក្រុមការងារសម្របសម្រួលកម្មវិធីតាមតំបន់ផ្សេងៗ, ផ្នែកសម្របសម្រួលកម្មវិធីដងស្ទឹងសៀមរាប ផ្នែកសម្របសម្រួលកម្មវិធីនៅតំបន់ផាប់ស្ទ្រីត ផ្នែកសម្របសម្រួលកម្មវិធីនៅតំបន់អង្គរឃ្យុងយូ។

ឯកឧត្តម ហ៊ុន ម៉ានី បានអរគុណដល់ចង្កោមទី៥ ដែលដឹកនាំដោយឯកឧត្តម កើត រិទ្ធ និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារកម្មវិធីក្បួនដង្ហែអង្គរសង្ក្រាន្ដ។

ឯកឧត្តមក៏បនអរគុណដល់ចង្កោមទី៦ ដែលដឹកនាំដោយឯកឧត្តម គីម រិទ្ធី និងប្រធានក្រុមការងារ សមាជិក សមាជិកានៃក្រុមការងារដឹកជញ្ជូន ក្រុមការងារផលិតផល ស.ស.យ.ក. ក្រុមការងារកម្មវិធីភូមិខ្ញុំ។ ឯកឧត្តមក៏បាន អរគុណដល់ចង្កោមទី៧ ដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ និងបង្ការអគ្គីភ័យ ក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ និងក្រុមការងារខ្លឹមសារ និងប្រតិកម្មរហ័ស។

ឯកឧត្តម ហ៊ុន ម៉ានី បានអរគុណដល់ចង្កោមទី៨ ដែលដឹកនាំដោយលោកជំទាវ ដាំ ដារីនី និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារពិធីការ និងពិធីបើកព្រឹត្តិការណ៍ និងក្រុមការងារប្រកួតអុកចត្រង្គ និងអរគុណដល់ចង្កោមទី៩ ដែលដឹកនាំដោយឯកឧត្តម សុះ មុះសិន និងប្រធានក្រុមការងារ សមាជិក សមាជិកានៃក្រុមការងារកម្មវិធីពិព័រណ៌ពាណិជ្ជកម្ម។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់ថា អង្គរសង្រ្កាន្តបានបន្សល់ទុកនូវអនុស្សាវរីយ៍ និងស្នាមញញឹមចង់ចាំមិនភ្លេចសម្រាប់អ្នកគ្រប់គ្នា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ឱ្យបន្តបេសកកម្មដើម្បីបុព្វហេតុជាតិមាតុភូមិតាមរយៈការងារជួយសង្គម និងការងារស្ម័គ្រចិត្តបន្តទៀត។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា៖«សង្គមជាតិមួយនេះត្រូវការពួកយើងដែលមានបេះដូង និងឆន្ទៈចំពោះបុព្វហេតុរួម ហើយការងារស្ម័គ្រចិត្តគឺជាសាលារៀនសម្រាប់បណ្តុះស្មារតីនេះដ៏ស័ក្តិសមបំផុត»៕

អត្ថបទដែលទាក់ទង

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ណែនាំដល់កម្លាំងនគរបាលក្នុងរាជធានីភ្នំពេញបន្តចុះពិនិត្យជីវភាព និងសុខុមាលភាពជូនអតីតយុទ្ធជនឱ្យបានជាប់ជាប្រចាំ
2025/05/09 06:41:40 pm        1
ឯកឧត្តម កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី១០នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
2025/05/09 06:15:18 pm        1
ជំនាញកំពុងខិតខំគិតគូររកដំណោះស្រាយបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនីជូនប្រជាពលរដ្ឋ
2025/05/09 05:26:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Bill Gates សន្យាបរិច្ចាគថវិកា ២០០ពាន់លានដុល្លារដល់ក្រុមសប្បុរសធម៌នៅឆ្នាំ ២០៤៥

2025/05/09 08:54:59 pm
​ជនប៉ាឡេស្ទីនរៀបរាប់ពីទុក្ខលំបាកក្នុងជីវិតរបស់នៅប្រចាំថ្ងៃរបស់ពួកគេនៅទីក្រុង Jabalia តំបន់ហ្កាហ្សា
2025/05/09 08:46:47 pm
​អារ៉ាប់រួមច្រានចោលការផ្គត់ផ្គង់អាវុធផលិតនៅចិនដល់កងកម្លាំងគាំទ្ររហ័ស RSF របស់ស៊ូដង់
2025/05/09 08:27:10 pm
​អង្គការយូនីសេហ្វ៖ ផែនការជំនួយថ្មី នៅតំបន់ហ្កាហ្សា នឹងបង្កើនទុក្ខវេនារបស់កុមារ
2025/05/09 08:23:33 pm
​ប្រមុខគណៈកម្មការអឺរ៉ុប៖ ទៅសេតវិមាន គឺដើម្បីតែការចរចារកដំណោះស្រាយពន្ធប៉ុណ្ណោះ
2025/05/09 08:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/09 01:11:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/08 09:23:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am