លោក Rubio៖ អាមេរិកនឹងបោះបង់កិច្ចប្រឹងប្រែងសន្តិភាពនៅអ៊ុយក្រែន បើមិនមានវឌ្ឍនភាពឆាប់ៗ

2025/04/19 12:18:31 am        151

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅថ្ងៃសុក្រ (ទី១៨ ខែមេសា) នេះ បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងមិនព្យាយាមធ្វើជាអ្នកសម្របសម្រួល ដើម្បីឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ក្នុងរង្វង់ប៉ុន្មានថ្ងៃខាងមុខ ប្រសិនបើមិនមានសញ្ញាច្បាស់លាស់ ដែលថា កិច្ចព្រមព្រៀងមួយអាចកើតឡើងបាន។

នៅឯទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីបានជួបជាមួយបណ្ដាមេដឹកនាំអឺរ៉ុប និងអ៊ុយក្រែន លោក Rubio បាននិយាយថា៖ «យើងនឹងមិនបន្តការប្រឹងប្រែងនេះ ក្នុងរយៈពេលជាច្រើនសប្តាហ៍ និងជាច្រើនខែ ដោយគ្មានទីបញ្ចប់នោះទេ។ ដូច្នេះ យើងត្រូវកំណត់ឲ្យបានឆាប់បំផុត នាពេលឥឡូវនេះ ហើយខ្ញុំកំពុងនិយាយអំពីបញ្ហានៃរយៈពេលថា តើកិច្ចការនេះអាចសម្រេចបានដែរ ឬអត់ នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ»។

លោករដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា៖ «លោកប្រធានាធិបតីមានខ្វល់ខ្វាយយ៉ាងខ្លាំង ចំពោះរឿងនេះ។ លោកបានលះបង់ទាំងពេលវេលា និងថាមពលជាច្រើន ចំពោះរឿងនេះ។ ការងារនេះគឺសំខាន់ ប៉ុន្តែមានរឿងសំខាន់កើតឡើងជាច្រើនផ្សេងទៀតដែលសមនឹងទទួលការយកចិត្តទុកដាក់ខ្លាំងដូចគ្នាដែរ ឬគួរតែត្រូវបានផ្ដោតឲ្យបានខ្លាំងទៀតផង»។

គួរបញ្ជាក់ថា ការព្រមានរបស់លោក Rubio កើតឡើងចំពេលមានសញ្ញានៃវឌ្ឍនភាពមួយចំនួន ក្នុងដំណើរការចរចារបស់អាមេរិកជាមួយអ៊ុយក្រែន។ លោក Trump បាននិយាយកាលពីថ្ងៃទី១៧ ខែមេសាថា លោករំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីក្រុងគីវ នាសប្តាហ៍ក្រោយ ជាកិច្ចសន្យាដែលនឹងផ្តល់ឲ្យសហរដ្ឋអាមេរិកនូវលទ្ធភាពទទួលបានរ៉ែរបស់អ៊ុយក្រែន។ ការប៉ុនប៉ងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ក្នុងខែកុម្ភៈ បានដួលរលំបន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ជាមួយលោក Trump និងអនុប្រធានាធិបតី J.D. Vance នៅក្នុងការិយាល័យ Oval Office៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm