នាយករដ្ឋមន្ត្រីវៀតណាម សរសើរ «ចំណងទាក់ទងពិសេស» ជាមួយអាមេរិក ប៉ុន្មានថ្ងៃក្រោយស្វាគមន៍មេដឹកនាំចិន

2025/04/19 02:22:42 am        86


នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បាននិយាយថា ប្រទេសរបស់លោកមាន «ចំណងទាក់ទងពិសេស» ជាមួយសហរដ្ឋអាមេរិក ខណៈដែលរដ្ឋាភិបាលរបស់លោកចូលរួមក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ដើម្បីបញ្ចៀសការយកពន្ធខ្ពស់លើផលិតផលរបស់ខ្លួន។

បើយោងតាមការបង្ហោះ នៅលើគេហទំព័ររបស់រដ្ឋាភិបាល នាថ្ងៃសុក្រ (ទី១៨ ខែមេសា) នេះ បានបង្ហាញថា លោក Chinh ដែលកាលពីដើមសប្តាហ៍នេះ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅទីក្រុងហាណូយ បានលើកឡើងថា ទំនាក់ទំនងរបស់វៀតណាមជាមួយសហរដ្ឋអាមេរិក គឺមិនដូចការប្រាស្រ័យទាក់ទងជាមួយប្រទេសដទៃនោះទេ។

លោកនាយករដ្ឋមន្ត្រីបានធ្វើអត្ថាធិប្បាយបែបនេះ អំឡុងពេលមានកិច្ចប្រជុំ នៅរដ្ឋធានី ជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Warburg Pincus គឺលោក Jeffrey Perlman ដែលក៏មានតួនាទីផងដែរជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper ក៏បានចូលរួមក្នុងជំនួបនេះផងដែរ។

វៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលត្រូវបានជ្រើសរើសដោយប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ការបង្ហាញឆន្ទៈ ក្នុងការចរចាលើបញ្ហាពន្ធគយ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ រវាងមេដឹកនាំអាមេរិក និងប្រធានបក្សកុម្មុយនីស្ត លោក To Lam។

ប្រទេសទាំង២ បានប្រកាសពីកិច្ចចរចាជាច្រើនម៉ោង បន្ទាប់ពីលោក Trump បានសម្រេចផ្អាករយៈពេល ៩០ថ្ងៃមិនអនុវត្តវិធានការយកពន្ធដ៏ខ្ពស់របស់ខ្លួន ដោយលោកបានយកក្នុងកម្រិតបណ្តោះអាសន្ន ១០ភាគរយ។ វៀតណាមកំពុងប្រឈមនឹងអត្រាពន្ធ ៤៦ភាគរយលើផលិតផលដែលនាំចេញទៅកាន់ទីផ្សារនាំចេញដ៏ធំបំផុតរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm