សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចូលបច្ច័យ ១ម៉ឺនដុល្លារ​ដល់​គ្រួសារសព​ដែល​ទទួល​មរណភាព​នៅថៃដោយសារគ្រោះរញ្ជួយដី

2025/04/19 10:10:23 am        143

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ថ្នាក់ដឹកនាំរបស់ក្រសួងការងារ និង​​បណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ព្រម​​​ទាំងមានការចូលរួមពីតំណាងក្រុមការងារ ESEA, និងតំណាង​សមាគម​ទីភ្នាក់​ងារ​ជ្រើស​រើស​ពលករ​កម្ពុជា (ACRA) បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូន​ក្រុម​គ្រួសារ​នៃ​សព​ពលករ​ខ្មែរលោក ផល្លា រតនា ដែលកំពុងធ្វើបុណ្យសពនៅក្នុងប្រទេសថៃ។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា លោក ផល្លា រតនា អាយុ ២៤​ឆ្នាំ​ជា​ពលករខ្មែរដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃបានទទួលមរណភាព ដោយ​សារ​ការ​រញ្ជួយ​ដី​ក្នុង​ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

នៅក្នុងពិធីបូជាសពដែលបានរៀបចំធ្វើនៅវត្តបាភ្លីយ៉ៃក្លាង ឃុំបាងភ្លីយ៉ៃ ស្រុកបាភ្លី ខេត្តសាមុទ្រ​ប្រាកាន​ ប្រទេសថៃ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែង​នូវ​សមាន​ទុក្ខ​ក្តុក​ក្តួលរន្ធត់ចិត្ត និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត និង​សូម​ចូល​រួម​មរណ​ទុក្ខ​ដ៏ក្រៀមក្រំ ជូនចំពោះលោក សៅ ផល្លា និងលោកស្រី ឆាយ សោភ័ណ្ឌ ជា​ឪពុក​ម្តាយ​នៃ​សព ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលបានលាចាកលោក និង​លា​ចាក​ពី​ក្រុមគ្រួសារ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឧទ្ទិស​បួង​សួង​ដល់​ដួង​វិញ្ញា​ណក្ខន្ធ លោក ផល្លា រតនា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលទាក់ទង

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ណែនាំដល់កម្លាំងនគរបាលក្នុងរាជធានីភ្នំពេញបន្តចុះពិនិត្យជីវភាព និងសុខុមាលភាពជូនអតីតយុទ្ធជនឱ្យបានជាប់ជាប្រចាំ
2025/05/09 06:41:40 pm        1
ឯកឧត្តម កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី១០នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
2025/05/09 06:15:18 pm        1
ជំនាញកំពុងខិតខំគិតគូររកដំណោះស្រាយបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនីជូនប្រជាពលរដ្ឋ
2025/05/09 05:26:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Bill Gates សន្យាបរិច្ចាគថវិកា ២០០ពាន់លានដុល្លារដល់ក្រុមសប្បុរសធម៌នៅឆ្នាំ ២០៤៥

2025/05/09 08:54:59 pm
​ជនប៉ាឡេស្ទីនរៀបរាប់ពីទុក្ខលំបាកក្នុងជីវិតរបស់នៅប្រចាំថ្ងៃរបស់ពួកគេនៅទីក្រុង Jabalia តំបន់ហ្កាហ្សា
2025/05/09 08:46:47 pm
​អារ៉ាប់រួមច្រានចោលការផ្គត់ផ្គង់អាវុធផលិតនៅចិនដល់កងកម្លាំងគាំទ្ររហ័ស RSF របស់ស៊ូដង់
2025/05/09 08:27:10 pm
​អង្គការយូនីសេហ្វ៖ ផែនការជំនួយថ្មី នៅតំបន់ហ្កាហ្សា នឹងបង្កើនទុក្ខវេនារបស់កុមារ
2025/05/09 08:23:33 pm
​ប្រមុខគណៈកម្មការអឺរ៉ុប៖ ទៅសេតវិមាន គឺដើម្បីតែការចរចារកដំណោះស្រាយពន្ធប៉ុណ្ណោះ
2025/05/09 08:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/09 01:11:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/08 09:23:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am