ចិនសន្យានាំចូលកសិផលដែលមានគុណភាពពីកម្ពុជា និងជំរុញអ្នកវិនិយោគបន្ថែម

2025/04/19 07:00:06 pm        447

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បាន​រៀប​ចំ​សន្និសីទ​សារ​ព័​ត៌មាន ដើម្បីបង្ហាញអំពីលទ្ធផលក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់​ឯកឧត្ដម ស៊ី ជីនពីង ប្រធានា​​ធិបតី​សាធារណរដ្ឋ​ប្រជាមានិតចិន នៅកម្ពុជា រយៈពេល២ថ្ងៃកន្លងទៅ កាលពីថ្ងៃទី១៧ ដល់ ១៨ ខែមេសាឆ្នាំ២០២៥។

ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ភាគីទាំង​ពីរ​បាន​បញ្ជាក់​ជា​ថ្មីថា កម្ពុជា ចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញ ទៅមកនិងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំ​ប្រកប​ដោយ​យុទ្ធ​សាស្រ្ត​របស់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំនៅកម្ពុជា ប្រទេសទាំងបាន​ឯកភាព​គ្នា​កសាង​សហគមន៍​វាសនារួម កម្ពុជា ចិន ក្នុងយុគ្គសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្តង់ដា​ខ្ពស់ ជាមួយនឹងការបន្តពង្រឹងទំនុកចិត្តជាយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិ​ការ​ជា​ផ្លែ​ផ្កាជា​ក់​ស្តែង ​និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនកាន់តែញឹកញាប់ដែលបង្កើត​បាន​នូវ​គំរូ​ថ្មី​នៃ​ទំនាក់​ទំនង​អន្តរជាតិ និងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

បន្ថែមលើសពីនេះ ភាគីចិន បានសន្យាការនាំចូលនូវកសិផលដែលមានគុណភាពខ្ពស់ របស់​កម្ពុជា​អោយកាន់តែច្រើនឡើងបន្ថែមទៀត ខណៈដែលកន្លងមក ចិនបាននាំចូល​នូវ​ផលិត​ផល​កសិកម្ម​មួយ​ចំនួនរួចហើយដូចជា ចេកអំបូងលឿង ស្វាយកែវរមៀត គ្រាប់ចន្ទី ត្រី តាមរយះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា ចិន និង អសិប ជាដើម។ ដោយឡែកពាក់ពន្ធ័នឹងការវិនិយោគ ភាគីចិន បានសន្យាថា នឹងផ្សព្វផ្សាយ ព្រមទាំងជម្រុញអោយវិនិយោគិនចិន បន្ត និង បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា អោយបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ផល​ប្រយោជន៍​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា ក្រោមការ​ឯក​ភាព​ជា​យុទ្ធ​សាស្ត្រ​កម្រិត​ខ្ពស់​ប្រទេស​ទាំង​២ ដោយគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ចិន ដោយយន្ត​ការ​គ្រប់​គ្រង​រួម និងការអនុវត្តផែនការសកម្មភាព ស្តីពីការកសាងសហគមន៍វាសនារួម កម្ពុជា ចិន ក្នុង​យុគ​សម័យ​ថ្មី ជាចំនុចចម្បង ភាគីទាំង២ នឹងបន្តជម្រុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា ចិន ដែលមានវិស័យអទិភាពចំនួន ៦និង ពន្លឿន ការកសាង”ច្រករបៀងឧស្សហកម្ម និង បច្ចេក​វិទ្យា” និង “ច្រករបៀងមច្ឆា និង អង្ករ” ព្រមទាំង​ពង្រឹង​ទំនុក​ចិត្ត​នយោបាយ​អោយ​កាន់​តែ​ខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

សូមបញ្ជាក់ថាកាលពីឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាន ១៣៧៦២​លាន​ដុល្លារអាម៉េរិក កើនឡើង ២៤,២៣% ក្នុងនោះការនាំចេញរ​បស់​កម្ពុជា​សម្រេច​បាន​១៦០៧លានដុល្លារអាម៉េរិកកើនឡើង២២,២៧%។ ក្នុងនោះដែរ ក្រុមហ៊ុន សហគ្រាសចិន ដែល​បាន​ចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាមានចំនួន ២ ៩២១ កើនឡើង ២០,៦៥%៕ អត្ថបទ៖ ដាវណ្ណ


 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        425
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        456
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        585

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm