នាយឧត្តមសេនីយ៍ ទៀ វិញ អញ្ជើញជាអធិបតី​សម្ពោធដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការនូវឈាបនដ្ឋាន និង​សាលាបុណ្យវត្តគីរីសាគរ ខេត្តកោះកុង

2025/04/19 07:42:39 pm        505

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ កាន់ ចន្រ្ទា ទៀ វិញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុង​ពិធី​កាត់​ខ្សែ​បូរ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឈាបនដ្ឋាន និងសាលាបុណ្យស្ថិតនៅ វត្ត​គីរី​សាគរ​(ហៅ​វត្តចម្លងគោ) ដែលស្ថិតនៅ ភូមិចម្លងគោ ឃុំថ្មសរ ស្រុកបុទុំសាគរ ខេត្តកោះកុង។

ថ្លែងនៅ​ក្នុងពិធីនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ វិញ បានលើកឡើង​អំពី​ការ​យក​ចិត្ត​ទុក្ខ​ដាក់​ពី​​សំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំពោះប្រជាជន និង​លើក​កម្ពស់​នូវ​ព្រះពុទ្ធ​សាស​នា​តាម​រយៈ​ការ​សាង​សង់​នូវ​សមិទ្ធផលនានានៅក្នុងវត្តអារាម ជាក់ស្តែងដូចការេសម្ពោធដា​ក់​ឲ្យ​ប្រើ​ប្រាស់​នូវ​សមិទ្ធ​ក្នុង​វត្តគីរីសាគរយ៉ាងដូច្នេះ ដែរ។

នាយឧត្តមសេនីយ៍ ទៀ វិញ បានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បាន​ធ្វើ​ឲ្យប្រទេសជាតិ មានសុខសន្តិភាព មានស្ថេរភាព និងរីកចំរើនគ្រប់វិស័យទាំងពុទ្ធចក្រ និង​អាណា​ចក្រ ហើយមិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹង​ខិតខំ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​លើក​កម្ពស់នូវ​ជីវភាព​ប្រជា​ពលរដ្ឋ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។

ជាមួយគ្នានោះដែរឯកឧត្ដមនាយឧត្តមសេនីយ៍ ទៀ វិញ ក៏ផ្ដាំផ្ញើរថា ការកសាងឈាបនដ្ឋាន និង​សាលា​បុណ្យនេះឡើងមិនមែនសំរាប់បុគ្គល់ណាមួយឡើយ គឺសំរាប់ពុបរិស័កជើងវត្ត ទាំងអស់​គ្នា​ប្រើ​ប្រាស់​រួមគ្នា និងចេះជួយថែរក្សាអោយបានល្អ ដូចជារបស់ខ្លួនឯង។ ខណៈនោះដែរឯកឧត្ដម និង​លោកជំទាវ ក៏បានពាំនាំនូវអំណោយរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះ​រា​ជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្រ ចាន់មុន្នី រួមមានខោអាវ ថវិកាចំនួន​២០០០០​រៀល សំរាប់យាយជីតាជីចំនួន៣៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០០០០រៀល(ពីរម៉ឺនរៀល) និង​ខោអាវមួយកំប្លេរផងដែរ៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        374
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        401
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        509

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm