ការិយាល័យរបស់លោក Starmer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានពិភាក្សាអំពីស្ថានភាព នៅអ៊ុយក្រែន ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា៖«មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន អ៊ីរ៉ង់ និងវិធានការថ្មីៗ ដែលបានចាត់ឡើងប្រឆាំងនឹងក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន»។
លោក ត្រាំ និង លោក Starmer បានពិភាក្សាអំពីវឌ្ឍនភាពនៃការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
លោក Starmer បានបញ្ជាក់ឡើងវិញនូវ «ការប្តេជ្ញាចិត្តរបស់លោកចំពោះពាណិជ្ជកម្មសេរី និងបើកចំហ និងសារៈសំខាន់នៃការការពារផលប្រយោជន៍ជាតិ»។
កាលពីថ្ងៃទី ១៧ ខែមេសា នៅទីក្រុងប៉ារីស ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងបេសកជនពិសេសអាមេរិក លោក Steven Witkoff ។ យោងតាមវិមាន Elysee «ការចរចាបែបស្ថាបនា»ទាំងនេះ បានជួយ «នាំជំហររបស់ពួកគេ កាន់តែជិតស្និទ្ធ» លើការដោះស្រាយជម្លោះនៅអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា កិច្ចប្រជុំបន្ទាប់របស់តំណាងប្រទេសទាំង៥ គ្រោងធ្វើ នៅសប្តាហ៍ក្រោយ នៅទីក្រុងឡុងដ៍។