បុរី ខេភី ម៉ន ដានី បើកលក់គម្រោងវីឡាថ្មីគ្រប់ប្រភេទ តម្លៃត្រឹមតែជាង ២ម៉ឺនដុល្លារ

2021/12/06 06:31:23 pm        90

ភ្នំពេញ ៖ ក្រុមហ៊ុន ខេភី (KP) ម៉ន ដានី បានប្រកាសលក់វីឡាថ្មីគ្រប់ប្រភេទ ដែលមានតម្លៃចាប់ពី ២២.០០០ដុល្លារ ដល់ ៤៤.០០០ដុល្លារអាម៉េរិក តែប៉ុណ្ណោះ និងបញ្ចុះថ្លៃរហូត ២០% ត្រឹមបំណាច់ឆ្នាំ២០២១នេះជូនដល់អតិថិជនដែលមានបំណងចង់បានផ្ទះវីឡាទំនើប ទាន់សម័យ និងរស់នៅដោយផាសុខភាព។

​នៅក្នុងឱកាសពិធីចែកមហារង្វាន់សរុប ៤០ម៉ឺនដុល្លារ ជូនអតិថិជននៅគម្រោងទី២៩ ស្ថិតនៅលើផ្លូវជាតិលេខ៣ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី ម្ចាស់លំនៅដ្ឋានវីឡា ខេភី ម៉ន ដានី បានមានប្រសាសន៍ថា ក្រៅពីតម្លៃពិសេសជូនអតិថិជន ក៏មានបន្ថែមសម្ភារៈបំពាក់ជាច្រើនផ្សេងទៀត ដូចជា ម៉ាស៊ីនត្រជាក់ ទូរដាក់ចានលើក្រោម ចង្ក្រានអគ្គិសនី ម៉ាស៊ីនបឺតផ្សែង គ្រឿងសម្ភារៈបន្ទប់ទឹក និងម៉ាស៊ីនងូតទឹកក្តៅទឹកត្រជាក់ទៀតផង។ ទាក់ទងនឹងគោលបំណងនៃកម្មវិធីផ្តល់រង្វាន់នេះ ម្ចាស់លំនៅដ្ឋានវីឡា ខេភី ម៉ន ដានី បានបញ្ជាក់ដូច្នេះថា

លោក ឃុនថាវង្ស បានបញ្ជាក់បន្ថែមថា ចក្ខុវិស័យរបស់ ខេភី ម៉ន ដានី មិនត្រឹមតែផ្តល់លំនៅដ្ឋានទំនើបជូនអតិថិជនប៉ុណ្ណោះទេ តែក៏ជាការផ្តល់ នូវឱកាសវិនិយោគដែលមានប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលឆាប់ជូនអតិថិជនដែលតែងតែគាំទ្រផងដែរ។

សូមជម្រាបថា លំនៅដ្ឋានវីឡាប្រណីត ខេភី ម៉ន ដានី គម្រោងទី២៩ ស្ថិតនៅភូមិភានសា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយ២៩គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ គម្រោងមួយនេះ សាងសង់ជាវីឡាទំនើបចំនួន ៥ពាន់ខ្នង អមដោយរុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ដែលពោរពេញទៅដោយបរិយាកាសធម្មជាតិ និងមានចំងាយតែ១គីឡូម៉ែត្រពីផ្លូវក្រវ៉ាត់ក្រុងទី៣ តែប៉ុណ្ណោះ។ រហូតមកទល់បច្ចុប្បន្ន គម្រោងទី២៩នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវគ្រប់ទិសទី គិតចាប់ពីថ្ងៃលក់ជាផ្លូវការ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លក់ផ្ទះចេញអស់ជាង ៨០%ហើយ៕​អត្ថបទ ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm