កម្ពុជា-ចិនបានចុះព្រមព្រៀងលើទំហំទឹកប្រាក់ ១,១៥៦ ប៊ីលានដុល្លារសម្រាប់គម្រោងព្រែកជីកហ្វ៊ូណនតេជោ

2025/04/20 01:15:57 am        759

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៥ រាជរដ្ឋភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយដៃគូឯកជនសាធារណៈ ដើម្បីអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វ៊ូណន តេជោ ដែលមានទំហំទឹកប្រាក់សរុបចំនួន ១១៥៦ប៊ីលានដុល្លាអាមេរិក ដែលនឹងធ្វើទំនើបកម្មប្រពន្ធ័ដឹកជញ្ជូនតាមផ្លូវទឹក ពង្រឹងការធ្វើសេដ្ឋកិច្ចបែបឯករាជ្យ និងពង្រឹងការតភ្ជាប់នៅក្នុងតំបន់។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅក្នុងពេលដែល ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជាហើយក៏ជាការ ឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមួយឈានដល់កម្រិតខ្ពស់រវាងឯកឧត្តម ស៊ី ជីនពីង និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយនឹង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក Wang Tongzhou ប្រធានក្រុមហ៊ុនសាងសង់ ទូរគមនាគមន៍ចិន China Communication Construction Company(CCCC)។

ទំហំទឹកប្រាក់នេះនឹង ចំណាយលើ ចម្ងាយផ្លូវទឹក ដែលលាតសន្ធឹងប្រវែង 151.6 គីឡូម៉ែត្រ ពីទន្លេបាសាក់ជិតរាជធានីភ្នំពេញ ដល់ខេត្តកែបរួមជាមួយនឹង ការបង្កើតច្រករបៀងផ្លូវទឹក-សមុទ្រថ្មីមួយដែលអាចផ្ទុកកប៉ាល់រហូតដល់ទៅ៣០០០deedwiegh។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានអោយដឹងថាគម្រោងប្រកបដោយមហិច្ចតា ដែលនឹងតភ្ជាប់ វិស័យដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម កសិកម្ម ការគ្រប់គ្រងធនធានទឹក ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ទេសចរណ៍ និង ការដឹកជញ្ជូនក្នុងតំបន់។ “នេះជាការរស់ឡើងវិញនៃប្រពន្ធ័ផ្លូវទឹកជាប្រវត្តិសាស្រ្ត និង ជាកម្លាំងនៃការតភ្ជាប់អតីតកាល និង អននាគតរបស់កម្ពុជា” ។ សូមឱ្យគម្រោងមួយនេះក្លាយទៅជាអត្តសញ្ញាណដែលសម្រេចបាននូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ តាមរយៈការសហការគ្នារវាងរដ្ឋ និង ឯកជន ដែលបានផ្តល់ជូនប្រជាជន។

លោក Wang Tongzhou ប្រធានក្រុមហ៊ុនសាងសង់ ទូរគមនាគមន៍ចិន China Communication Construction Company(CCCC)បានអោយដឹងថា គម្រោងព្រែកជីហ្វ៊ូណន តេជោ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ដែលនឹងនាំអោយសេដ្ឋកិច្ចកម្ពុជា មានការរីកលូតលាស់ ក្រោយពីព្រែកជីកនេះបានសាងសង់រួចរាល់នៅពេលខាងមុខ។ គម្រោងនេះនឹងកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន លើកកម្ពស់វិស័យឧស្សាហកម្ម និង ការនាំចេញនាំចូល។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។ ចំពោះការសាងសង់ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបាន។ គម្រោងផ្លូវទឹកនេះនឹងចំណាយទុនចំនួន ១.៧ ពាន់លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិន CRBC ស្ថិតក្នុងរូបភាព BOT។ ក្នុងនោះក្រុមហ៊ុនខ្មែរកាន់កាប់ទុនវិនិយោគ ៥១% និងក្រុមហ៊ុន CRBC កាន់កាប់ទុនវិនិយោគ៤៩% និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៨ ខាងមុខ៕ អត្ថបទ៖ សូដាវណ្ណ


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        92
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm