គិត​មកទល់​បច្ចុប្បន្ន ការប្រើប្រាស់​រថយន្ត​នៅ​កម្ពុជា​កើន​ដល់ ៩២​ម៉ឺន​គ្រឿង និង​ទោចក្រយានយន្ត​ជាង ៥​លាន​គ្រឿង​

2021/12/07 01:38:32 am        390

ភ្នំពេញ៖ ឯកឧត្ដម​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា គិត​ចាប់ពី​ឆ្នាំ​១៩៩៨ រហូត​មកទល់​បច្ចុប្បន្ន​នេះ ចំនួន​រថយន្ត​មានការ​កើន​ឡើង​ប្រមាណ​ពី ៦,៥​ម៉ឺន​គ្រឿង រហូតដល់ ៩២​ម៉ឺន​គ្រឿង​។

រីឯ​ចំនួន​ទោចក្រយានយន្ត​កើន​ឡើង​ប្រមាណ​ពី ២០​ម៉ឺន​គ្រឿង រហូតដល់​៥,២​លាន​គ្រឿង​។ ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី​តេ​ជោ ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១​នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា បើ​ប្រៀបធៀប​អំពី​សុខមាលភាព​សាធារណៈ រវាង​ឆ្នាំ​១៩៩៨ និង​បច្ចុប្បន្ន អាយុ​សង្ឃឹម​រស់​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ផងដែរ ពោលគឺ​ពី ៥៦​ឆ្នាំ រហូតដល់​ជាង ៧០​ឆ្នាំ ដែលជា​សូចនាករ​មួយ បង្ហាញឱ្យឃើញ​ភាពប្រសើរឡើង ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ ឯកឧត្តម​បាន​បន្តថា កំណើន​ការអភិវឌ្ឍន៍ និង​ភាពល្អប្រសើរ​ទាំងនេះ គឺ​បណ្តាលមកពី​មូលដ្ឋានគ្រឹះ នៃ​សុខសន្តិភាព ដែល​បាន​ផ្តល់ឱកាស​ឲ្យ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ស្តារ និង​កសាង​ប្រទេសជាតិ​ឡើងវិញ​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាប​ជូន​អំពី​ការបន្ត​អនុវត្ត​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ អាទិភាព​សំខាន់ៗ​មួយចំនួន រួមមាន គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ ខេត្តសៀមរាប ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ផ្លូវ​ក្រវាត់ក្រុង​ទី​៣ រួមទាំង​គម្រោង​ដែល​កំពុង​ត្រៀម​អនុវត្ត​សំខាន់ៗ មួយចំនួនទៀត រួមមាន​៖ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ខេត្តក្រចេះ ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​នៅ​ចាក់អង្រែ​ក្រោម ផ្លូវជាតិ​លេខ​៣១ ផ្លូវជាតិ​លេខ​៣៣ ផ្លូវជាតិ​លេខ​៤១ ផ្លូវជាតិ​លេខ​៧ (​ស្គន់​-​កំពង់ចាម​) គម្រោង​សាងសង់​ផ្លូវជាតិ ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង ទៅ​ខេត្តសៀមរាប និង​ផ្លូវជាតិ​ត​ភ្ជាប់ ពី​ខេត្តកំពង់ឆ្នាំង ទៅ​ខេត្តកំពង់ធំ (​ផ្លូវជាតិ​លេខ​៥០C) ក្នុង​ដំណើរ​ការត្រៀម​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ផងដែរ​៕ អត្ថបទ៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm