កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមបាតុកររាប់ម៉ឺននាក់ នាំគ្នាដង្ហែក្បួននៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងជាច្រើនទៀតនៅទូទាំងសហរដ្ឋអាមេរិក ដើម្បីបង្ហាញការជំទាស់របស់ពួកគេចំពោះគោលនយោបាយរបស់លោកប្រធានាធិបតី Donald Trump លើនិរទេសខ្លួន ការបណ្តេញមន្រ្តីរដ្ឋាភិបាល និងសង្រ្គាមនៅតំបន់ហ្កាហ្សា និងនៅប្រទេសអ៊ុយក្រែន ។
នៅក្រៅសេតវិមាន ក្រុមបាតុករនាំគ្នាកាន់បដា និងស្រែកពាក្យ “លោក Trump ត្រូវតែទៅឥឡូវនេះ” ។ ក្រុមបាតុករខ្លះទៀត នាំគ្នាស្រែកពាក្យគាំទ្រជនអន្តោប្រវេសន៍ ដែលរដ្ឋបាលលោក Trumpបាននិរទេសពួកគេ ឬព្យាយាមនិរទេសពួកគេ ខណៈបាតុករផ្សេងទៀត បង្ហាញសាមគ្គីភាពជាមួយមនុស្សដែលត្រូវបានបណ្តេញចេញពីការងារដោយរដ្ឋាភិបាលសហព័ន្ធ ។
ចាប់តាំងពីការចូលកាន់តំណែងរបស់លោកកាលពីខែមករា លោក Trump និងសម្ព័ន្ធមិត្តរបស់លោក គឺលោកមហាសេដ្ឋី Elon Musk បានបំផ្លាញរដ្ឋាភិបាលសហព័ន្ធជាមួយនឹងការបណ្តេញក្រុមការងារជាង ២០ម៉ឺននាក់ ហើយនិងព្យាយាមរុះរើទីភ្នាក់ងារជាច្រើនទៀត ។
រដ្ឋបាលមួយនេះ បានឃាត់ខ្លួនផងដែរនិស្សិតបរទេសរាប់សិបនាក់ និងគំរាមបញ្ឈប់ការផ្តល់មូលនិធិសហព័ន្ធដល់សាកលវិទ្យាល័យ ៕