ភ្នំពេញ ៖ សូមអបអរសាទរដល់ យុវសិស្សនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១៣រូប ដែលបានទទួលជ័យលាភីដ៏អស្ចារ្យក្នុងការប្រកួតគណិតវិទ្យាលំដាប់ពិភពលោក ក្នុងកម្មវិធី NextGen Olympiad នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី(Sydney Australia) ដែលមានការចូលរួមពីប្រទេសជាង១០ ប្រទេស។
ក្នុងវិញ្ញាសារគណិតវិទ្យា ក្នុងកម្មវិធី NextGen Olympiad គឺយុវសិស្សនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធិផលដ៏ត្រចះត្រចង់ជូនមាតុភូមិ ដោយដណ្តើមបានជ័យលាភីមេដាយជាច្រើន ដូចជា៖
-ចំណាត់ថ្នាក់ លេខ១ ចំនួន ១នាក់
-ចំណាត់ថ្នាក់លេខ២ ចំនួន ១នាក់
-ចំណាត់ថ្នាក់លេខ៣ ចំនួន ៣នាក់
ហើយទទួលបានមេដាយសរុបចំនួន ១៣ មេដាយ គឺ
-មេដាយមាស ៦គ្រឿង
-មេដាយប្រាក់ ៤គ្រឿង
-មេដាយសំរិត ៣គ្រឿង
នេះជាសមិទ្ធិផល ដ៏អស្ចារ្យដែលយុវសិស្សកម្ពុជាសម្រេចបានជូនមាតុប្រទេសយើង
អត្ថបទ ហួត រដ្ឋា








