ក្រសួងកិច្ចការនារី ធ្វើការវិភាគមុខងារ និងប្រកាសថាមិនមានការពង្រីករចនាសម្ព័ន្ធនោះទេ

2025/04/21 05:34:23 pm        405

ក្រសួងកិច្ចការនារី បានធ្វើការវិភាគមុខងារ និងរចនាសម្ព័ន្ធមន្ត្រីនៅក្នុងក្រសួងរបស់ខ្លួនរួចរាល់ និងមានការបញ្ជាក់ថា ក្រសួងមិនមានការពង្រីករចនាសម្ព័ន្ធនោះទេ។ នេះជា​ការ​លើក​ឡើង​របស់​លោក​ជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងឱកាសធ្វើ​សិក្ខា​សាលារួ​ម​គ្នាជា​មួយ​ក្រសួង​មុខងារ​សាធារណៈស្ដីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ​ក្រសួង​កិច្ច​ការ​នារី» នាព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥នេះ។ សិក្ខាសាលានេះ ធ្វើឡើងក្រោម​វត្ត​មាន​ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង​វត្ត​មាន​លោក​ជំទាវ​ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានជម្រាបជូនអង្គសិក្ខាសាលាថា “ក្រសួង​កិច្ច​ការ​នារី បានដឹកនាំកិច្ចប្រជុំចំនួន ៩លើក ជាមួយថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ដោយ​បាន​ពិនិត្យ វិភាគមុខងារ និងរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង និង​អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជាដើម្បីស្រ្តី។

ជាលទ្ធផល ក្រសួងមិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​មុខ​ងារ​ទៅ​តាម​តម្រូវ​ការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត”។

លោកជំទាវ បានបញ្ជាក់បន្ថែមថា “ក្រសួងកិច្ចការនារី បាន​សហការ​ជិត​ស្និទ្ធ​ជាមួយ​នឹង​ក្រុម​ការងារ​បច្ចេកទេស គាំទ្រសង្គមកិច្ចនៃក្រសួងមុខងារសាធារណៈ បានរៀបចំរបាយការណ៍វឌ្ឍនភាព ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ ស្រប​តាម​សេចក្តី​ណែនាំរបស់រាជរដ្ឋាភិបាល។ នៅក្នុងដំណើរការនេះ ក្រសួង​ក៏​បាន​សហការ​ជាមួយ​នឹង​អង្គការ ABI ហើយនឹងបានទទួលការវាយតម្លៃពីជំនាញលើមុខងាររបស់ស្ថាប័ន ឆ្លុះ​បញ្ចាំង​ជា​មួយ​តម្រូវ​ការ​ថ្មីៗ កំពុងកើតមាននៅក្នុងសង្គម។”

លោកជំទាវ រដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ក្រុមការងារបច្ចេកទេសបានសិក្សា ស្វែងយល់ លើ​ក្រប​ខណ្ឌ​ច្បាប់ គោលនយោបាយជាតិតាមវិស័យ លិខិតបទដ្ឋានពាក់ព័ន្ធ មេរៀន បទពិសោធ ឧត្ត​មា​នុវត្តន៍ និងករណីសិក្សាដែលជាធាតុចូល សម្រាប់ការពិភាក្សាសម្រួចមុខងាររបស់ក្រសួង និង​អង្គភាពក្រោមឱវាទ ដើម្បីជៀសវាងការត្រួតស៊ីគ្នា លើមុខងារ និងសកម្មភាពរបស់ក្រសួង និង​ស្ថាប័នផ្សេងទៀត។ ជាមួយគ្នានេះ ក្រុមការងារមុខងារសាធារណៈរបស់ក្រសួង ក្រុម​ការ​ងារ​កែ​ទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង និងក្រុមការងារត្រួតពិនិត្យ និងវាយ​តម្លៃ​របស់​ក្រសួង បាន និងកំពុងពិភាក្សា និងប្រមូលកម្លាំង សហថាមពល ក្នុងការលើក​កម្ពស់​កិច្ច​សហការ និងគណនេយ្យភាព លើការអនុវត្ត និងការគ្រប់គ្រងធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បី​ពង្រឹងប្រសិទ្ធភាពស្ថាប័ន ស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក» «ការ​រៀប​ចំ​ផ្ទះ​របស់​ខ្លួន​ឱ្យ​រៀបរយ» និងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ “ក្រសួងកិច្ចការនារី សូមគាំទ្រ​ចំពោះ​សិក្ខា​សាលារៀបចំនាឱកាសនេះ ដែលនឹងជួយពន្លឿន និងស្វែងយល់​លើ​ចំណុច​ខ្វះ​ខាត​លើ​ការ​​វិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធស្ថាប័ន ព្រមទាំង​ពិភាក្សា​គ្នា​ឱ្យកា​ន់​តែ​មាន​ភាព​ស៊ីជ​ម្រៅ និងច្បាស់លាស់ដើម្បីបញ្ចប់កំណែទម្រង់ផ្ទៃក្នុងរបស់ក្រសួង៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        59
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        95
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm