នគរបាលតាមមូលដ្ឋាន នៅតែបន្តយកចិត្តទុកដាក់ លើការខិតខំបំពេញការ​ផ្តល់​អត្ត​សញ្ញា​ណ​ប័ណ្ណ​ជូន​ពលរដ្ឋ

2025/04/21 05:51:47 pm        394

នគរបាលនៅតាមថ្នាក់មូលដ្ឋានប៉ុស្តិ៍រដ្ឋបាល នៅតែបន្តយកចិត្តទុកដាក់ លើការខិតខំ​បំពេញ​ការ​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់តាមសេវាតម្រូវការ ។

លោកវរសេនីយ៍ត្រី ភិន ផល នាយប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី២ ចំណុះអធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ បានឱ្យដឹងថា ៖ ដោយអនុវត្តតាម​គោលការណ៍​ណែ​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​ឧត្តម​សេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ និងក្រោមការចង្អុលបង្ហាញណែនាំដោយលោកវរសេនីយ៍ឯក អ៊ុក ប៊ូនីន អធិការ​នគរបាល​ខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍តែងបានយកចិត្តទុកដាក់ជាប្រចាំ លើការផ្តល់​សេវា​​អត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរជូនពលរដ្ឋក្នុងមូលដ្ឋាន ទាំងពលរដ្ឋដែលគ្រប់អាយុ និង​ពលរដ្ឋ​ដែល​មានអត្តសញ្ញាណប័ណ្ណ ប៉ុន្តែផុតសុពលភាពជសដើម ។

ប្រជាពលរដ្ឋ សម្តែងក្តីរីករាយចំពោះការផ្តល់សេវា របស់នគរបាលក្នុងមូលដ្ឋាន ដែលការ​ទទួល​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ ឬឯកសារនានា មានភាពលឿនរហ័ស ងាយស្រួល មិនបង្កក្តីលំបាក​នោះ​ឡើយ ដោយមានក្រុមមន្ត្រីជាច្រើនប្រចាំការរងចាំទទួលដោយក្តីរុះរាយរាកទាក់ ។

គួរបញ្ជាក់ថា ការផ្តល់សេវា លើការធ្វើអត្តសញ្ញាណប័ណ្ណ , សៀវស្នាក់នៅ និងសៀវភៅគ្រួសារនេះ គឺ​នគរបាលនៅតាមបណ្តាមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលទាំងអស់ ក្នុងរាជធានីភ្នំពេញ តែងយក​ចិត្តទុ​ក​ដាក់​ជា​និច្ច ក្នុងការចុះធ្វើជាប្រចាំ ពិសេសក្រោយពេលធ្វើរួចរាល់ ឯកសារទាំងនោះ តែងតែត្រូវ​បាន​យក​ទៅជូនដោយផ្ទាល់ដល់តាមខ្នងផ្ទះរបស់ពលរដ្ឋផងដែរ ៕ អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm