មនុស្សជាង១០នាក់ស្លាប់ក្នុងការវាយប្រហារជាថ្មីរបស់អាមេរិកលើក្រុមហ៊ួទីនៅរដ្ឋធានីសាណាប្រទេសយេម៉ែន

2025/04/21 06:14:11 pm        188

ក្រសួងសុខាភិបាលរបស់ក្រុមឧទ្ទាមហ៊ួទី(Houthi)បាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា ការវាយប្រហារតាមអាកាសថ្មីរបស់សហរដ្ឋអាមេរិកទៅលើរដ្ឋធានីសាណា (Sanaa) ប្រទេសយេម៉ែនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងរបួស ៣០ នាក់ ។ 

ទីភ្នាក់ងារសារព័ត៌មាន Saba គ្រប់គ្រងដោយក្រុមហ៊ួទី បានដកស្រង់សម្ដីពីក្រសួងខាងលើដោយនិយាយថា អ្នកស្លាប់ និងរបួសបណ្ដាលមកពីការវាយប្រហារទាំងយប់ "ដោយសត្រូវអាមេរិក" នៅលើ ផ្សារមួយកន្លែង និងតំបន់លំនៅដ្ឋានមួយនៅក្នុងស្រុក Farwa របស់រដ្ឋធានី សាណា។

សារព័ត៌មាន Saba បាននិយាយថា ការវាយឆ្មក់ផ្សេងទៀតត្រូវបានគេរាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យនៅក្នុងខេត្តភាគកណ្តាល Marib ទីក្រុង Hodeida នៅភាគខាងលិច និងបន្ទាយក្រុមហ៊ួទី នៅ ភាគខាងជើងរដ្ឋធានីសាណា ។

យោធាអាមេរិកបាននិងកំពុងវាយប្រហារស្ទើរតែរាល់ថ្ងៃកាលពីខែមុន ដោយនិយាយថា ខ្លួនកំពុងកំណត់គោលដៅ "ភេរវករហ៊ួទីគាំទ្រដោយអ៊ីរ៉ង់" ដើម្បីបញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិនៅឈូងសមុទ្រ។

ការវាយប្រហារមួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនលើកំពង់ផែប្រេង Ras Issa បានសម្លាប់មនុស្សប្រហែល ៨០នាក់ និងរបួស ១៥០នាក់ នេះបើតាមក្រុមហ៊ួទី។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក។

ប៉ុន្តែលោកក៏បានអំពាវនាវឲ្យក្រុមហ៊ួទីបញ្ឈប់ការវាយប្រហារដោយមីស៊ីលលើអ៊ីស្រាអែល និងការដឹកជញ្ជូននៅឈូងសមុទ្រផងដែរ។ក្រុមហ៊ួទីបាននិយាយថា ពួកគេបានចាប់ផ្តើមការវាយប្រហារដោយមីស៊ីលជាការបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីនស្របពេលមានសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        9
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        19
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm