យោធាអ៊ីស្រាអែលរកឃើញថាជា «កំហុសផ្នែកវិជ្ជាជីវៈ» ក្នុងការសម្លាប់គ្រូពេទ្យសង្គ្រោះបឋមនៅហ្កាហ្សា

2025/04/21 06:28:43 pm        143

យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា ថា ការពិនិត្យឡើងវិញលើការសម្លាប់បុគ្គលិកសង្គ្រោះបន្ទាន់នៅតំបន់ហ្កាហ្សាកាលពីខែមុន បានរកឃើញថាជា «កំហុសផ្នែកវិជ្ជាជីវៈជាច្រើន» ហើយមេបញ្ជាការម្នាក់នឹងត្រូវបណ្តេញចេញជុំវិញឧបទ្ទវហេតុនេះ។

ក្រុមគ្រូពេទ្យសង្គ្រោះបឋម ១៥នាក់ និងបុគ្គលិកសង្គ្រោះផ្សេងទៀត ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃទី២៣ ខែមីនា នៅក្នុងការបាញ់ប្រហារបីលើកផ្សេងគ្នានៅទីតាំងតែមួយ នៅជិតទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្កាហ្សា។ ពួកគេត្រូវបានកប់នៅក្នុងផ្នូររាក់មួយកន្លែងដែលសាកសពត្រូវបានរកឃើញមួយសប្តាហ៍ក្រោយមកដោយមន្ត្រីមកពីអង្គការសហប្រជាជាតិ និងអង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ យោធាបាននិយាយថា មន្ត្រីបញ្ជាការម្នាក់បានរងការស្តីបន្ទោស ហើយមេបញ្ជាការតំបន់ម្នាក់នឹងត្រូវបណ្តេញចេញពីតំណែង ដោយសារការផ្តល់របាយការណ៍មិនពេញលេញ និងមិនត្រឹមត្រូវ។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការពិនិត្យត្រូវបានកំណត់ថាមានកំហុសផ្នែកវិជ្ជាជីវៈជាច្រើន មានការបំពានលើបទបញ្ជា និងមានកំហុសចំពោះការរាយការណ៍អំពីឧប្បត្តិហេតុ»។

«ការបាញ់ប្រហារ នៅក្នុងឧបទ្ទវហេតុពីរលើកដំបូង បណ្តាលមកពីការយល់ខុសនៃប្រតិបត្តិការធ្វើឡើងដោយកងទ័ព ដែលជឿថាពួកគេប្រឈមមុខទៅនឹងការគំរាមកំហែងជាក់ស្តែងពីកងកម្លាំងសត្រូវ ហើយឧប្បត្តិហេតុលើកទីបី ពាក់ព័ន្ធនឹងការបំពានលើបទបញ្ជាអំឡុងពេលប្រយុទ្ធ»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        83
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm