កម្ពុជា​បើក​ទំព័រ AFF Championship ចាញ់​ម៉ាឡេស៊ី ៣-១

2021/12/07 04:46:55 pm        146

​បាល់ទាត់៖ ​ក្រុម​ជំរើសជាតិ​កម្ពុជា​បានចាប់ផ្តើម​ការប្រកួត​ពានរង្វាន់​ជើងឯក​អាស៊ាន AFF Championship របស់ខ្លួន​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ជាមួយនឹង​បរាជ័យ ៣-១ នៅ​កីឡដ្ឋាន Bishan ប្រទេស​សិង្ហ​បុរី​។ ​​បន្ទាប់ពី​ការ​វាយ​សម្រុក​ខ្លាំង​ពី​ក្រុម​ម៉ាឡេស៊ី កម្ពុជា​ក៏​ធ្វើឱ្យមាន​កំហុស​ក្នុង​តំបន់​គ្រោះថ្នាក់​ដោយ​ខ្សែការពារ​ កែន ចាន់​សុ​ភ័​ក្រ ខណៈ​ខ្សែប្រយុទ្ធ​ម៉ាឡេស៊ី Muhammad Safawi Rashid ជា​អ្នក​ស៊ុត​សំរេច​គ្រាប់​នាំមុខ​។

​​កម្ពុជា​ក៏មាន​ឱកាស​វាយបក ​និង​ស្ទើរតែ​រកបាន​គ្រាប់​តាម​ស្មើ​ទៅហើយ​ដោយ ​សុះ ស៊ូ​ហា​ណា​ នៅ​នឹង​មុខ​ទី​តែ​អ្នកចាំទី​ម៉ាឡេស៊ី​សង្គ្រោះបាន​។ ​​ឈានចូល​វគ្គ​ទី២ ម៉ាឡេស៊ី​នៅតែ​ជា​ក្រុម​មានប្រៀប​នឹង​រកបាន​ ២​គ្រាប់​បន្ថែមទៀត​មកលើ​ក​ម្ពុ​ជា​ដោយ Akhya Rashid នៅ​នាទី​ទី៦១ និង Kogi នាទី​ទី៧៨​។ ​​ហៀបនឹង​ចប់​ការប្រកួត​ទៅហើយ​កម្ពុជា​ក៏​តប​បាន​ ១​គ្រាប់​វិញ​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​សំរេចបាន​ដោយ​កីឡាករ​បម្រុង​ផ្លាស់ប្តូរ​ចូល សាត រ៉ូ​ស៊ី​ប​ នាទី​ទី៩០+១​។ ​​ក្រោយ​ចប់​ការប្រកួត​គ្រូបង្វឹក​ម៉ាឡេស៊ី​លោក Tan Cheng Hoe បាន​និយាយថា ថ្វីបើ​ក្រុម​មាន​ពេល​តិច​ក្នុងការ​រៀបចំ​ក្រុម តែ​លោក​ពេញចិត្ត​ចំពោះ​ទំរង់​លេង​របស់​កូនក្រុម តែ​លោក​សង្ឃឹមថា​ប្រកួត​ទៅមុខទៀត​ក្រុម​របស់លោក​នឹង​កែប្រែ​ឱ្យ​ល្អ​ជាងនេះទៀត​។

​​ចំណែក​អ្នកចាត់ការ​ក្រុម​ជំរើសជាតិ​កម្ពុជា​លោក Keisuke Honda ឱ្យដឹង​ដែរ​ថា “​ពួកយើង​គូរ​តែ​រកបាន​ ១​គ្រាប់​រឺ ២​គ្រាប់​បន្ថែមទៀត ជាពិសេស​ក្នុង​វគ្គ​ទី១ ពួកយើង​មានឱកាស​ពីរ​ទៅ​បី​លើក តែ​ពួកយើង​មិន​ខកចិត្ត​ទេ ប្រវត្តិសាស្ត្រ​បាន​ប្រាប់​យើង​ហើយ​ថា ពួកយើង​មិនដែល​ឈ្នះ​ម៉ាឡេស៊ី​ឡើយ ហើយ​នេះ​ក៏មិនមែន​ការ​ជា​ប្រកួត​ងាយស្រួល​សម្រាប់​យើង​ដែរ តែ​យ៉ាងណា​យើ​ង​ប្រឹងប្រែង​អស់ពី​លទ្ធភាព ហើយ​លោក​មាន​មោទនភាព​ចំពោះ​កីឡាករ​ទាំងអស់​ថ្ងៃនេះ​”។ ​​ប្រកួត​បន្ទាប់​របស់​ក​ម្ពុ​ជា​នឹង​បន្ត​ជួប​ជាមួយ​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី៩ ខែធ្នូ​នេះ ​ខណៈ​ម៉ាឡេស៊ី​ត្រូវ​ជួប​ជាមួយ​ឡាវ​ថ្ងៃ​ជាមួយគ្នានេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm