កម្ពុជានាំចេញទំនិញក្នុងត្រីមាសទី១ដើមឆ្នាំ២០២៥ មានទំហំទឹកប្រាក់ជាង ៦ ៨០០ លានដុល្លារអាមេរិក

2025/04/21 09:53:12 pm        332

កម្ពុជានាំចេញទំនិញទៅកាន់ប្រទេសដៃគូរពាណិជ្ជកម្មសំខាន់ៗ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ មានទំហំទឹកប្រាក់សរុបជាង ៦ ៨០០ លានដុល្លារអាម៉េរិក បានកើនឡើងជិត ១០ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤។

ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះការដោះដូរពាណិជ្ជកម្មរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ បានបន្តកើនឡើងគួរកត់សម្គាល់ ទោះបីក្នុងរយៈពេលកន្លងមកនេះ សកលលោកបានកំពុងហ៊ុមព័ទ្ធដោយហានីភ័យ ភាពមិនប្រាកដប្រជាខ្ពស់ ដែលជាការបង្អាក់បន្ទុចដល់សម្ទុះ នៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យម តែបញ្ហានេះកម្ពុជាបានត្រៀមលក្ខណៈនៃការប៉ះពាល់ទាំងឡាយ ជាពិសេសការប្រែក្លាយ បញ្ហាប្រឈម ក្លាយជាកាលានុវត្តន៍ភាព ក្នុងការប្រកួតប្រជែងសេដ្ឋកិច្ច ដោយមាននិន្នាការកើនឡើងជាបន្តបន្ទាប់។

ជាក់ស្តែងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាដៃគូររបស់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ រួមមាន៖ ការនាំចេញ ទៅកាន់ទីផ្សារអាមេរិក មានទឹកប្រាក់ជាង ២ ៤០០ លានដុល្លារ កើនឡើងជាង ២២ ភាគរយ, ជប៉ុនជាង ៤៣០ លានដុល្លារ កើនឡើង ១៨ ភាគរយ , កាណាដា ២៨២ លានដុល្លារ កើនឡើង ១៧ ភាគរយ , អេស្បាញ ២៦០ លានដុល្លារ កើនឡើង ២៥ ភាគរយ, អង់គ្លេស ២២១ លានដុល្លារ កើនឡើង ៦ ភាគរយ, អាល្លឺម៉ង់ ២១៥ លានដុល្លារ កើនឡើង ជាង ១២ ភាគរយ, ហូរឡង់ ជិត ១៩០ លានដុល្លារ កើនឡើង ៣០ ភាគរយ, បារាំង ជាង ១០០ លានដុល្លារ កើនឡើង ១២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤, ក្រៅពីនេះកម្ពុជាបាននាំចេញ ទៅកាន់ប្រទេសដៃគូររផ្សេងៗទៀត មានការកើនឡើងគួរកត់សម្គាល់ផងដែរ។

សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិពេញមួយឆ្នាំ ក្នុងឆ្នាំ ២០២៤ របស់កម្ពុជា, មានទំហំទឹកប្រាក់សរុបជាង ៥៤ ពាន់លាន ដុល្លារ កើនឡើងជិត ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២៦ ពាន់លានដុល្លារ កើនឡើងជិត ១៦ ភាគរយ ខណៈការនាំចូលពីបរទេសមានចំនួនជាង ២៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        64
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        57
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm