មន្ត្រីសុខាភិបាលចុះអប់រំអ្នកលក់ដូរចំណីអាហារតាមផ្លូវថ្មើរជើងឱ្យរក្សាសុវត្ថិភាពអនាម័យល្អ

2025/04/21 09:59:34 pm        424

ក្រុមការងារអនាម័យ សុវត្ថិភាពចំណីអាហារ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះអប់រំសុខភាព សុវតិ្ថភាព និងអនាម័យចំណីអាហារ ដល់អ្នកលក់ដូរ នៅតាមដងផ្លូវថ្មើរជើង ស្របមាត់ទន្លេ ចាប់ពីបរិវេណមុខផ្សាររាត្រី ដល់មុខវត្តឧណ្ណាលោម ដែលមានបងប្អូនអាជីវករលក់ដូរចំណីអាហារជាច្រើន។

លោកឱសថការី លាប ខេមនី មន្រី្តសុខាភិបាល នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ និងលោកស្រី ចេក សុធី សមាជិក បានចុះអប់រំផ្ទាល់ដល់អ្នកលក់ដូរ នៅតាមដងផ្លូវថ្មើរជើង បានប្រាប់BTV ព័ត៌មាន នាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះថា បន្ទាប់ពីបានចុះអប់រំ ណែនាំដល់អ្នកលក់ដូររួចមក ចាប់អារម្មណ៍ឃើញថា បងប្អូនអាជីវករលក់ដូរមួយចំនួនធំ មានការយល់ដឹងច្រើន អំពីការគ្រប់គ្រង រក្សាបាននូវអនាម័យចំណីអាហារបានយ៉ាងល្អប្រសើរ។ ដើម្បីធានាបាននូវអនាម័យខ្ពស់ សុវត្ថិភាព និងគុណភាព នៃចំណីអាហារគ្រប់ប្រភេទនៅតាមស្តង់អាហារនីមួយៗ ក្រុមការងារបានបន្តចែកខិតប័ណ្ណអប់រំ និងបានណែនាំបញ្រ្ជាបបន្ថែមដល់បងប្អូនអាជីវករទាំងអស់ដោយតម្រូវឱ្យពួកគាត់៖ អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមខ្លឹមសារណែនាំក្នុងខិតប័ណ្ណចែកជូន, គ្របចំណីអាហារឆៅ និងឆ្អិន អោយបានត្រឹមត្រូវ និងលាងសម្អាតដៃ ឱ្យបានស្អាតជាមួយសាប៊ូ មុនចាប់កាន់ចំណីអាហារ,

ទុកដាក់អាហារឆៅ និងឆ្អិន ដាច់ដោយឡែកពីគ្នា ជាពិសេសកន្លែងលក់ដូរ ត្រូវតែរៀបចំអោយបានស្អាតល្អ និងវេចខ្ចប់អាហារអោយបានត្រឹមត្រូវ។

ចំណែកលោក ឈឹម សារឿន អាជីវករលក់ដូរនៅលើផ្លូវថ្មើរជើង, លោក ភកី្ត សណ្តាប់ធ្នាប់ខណ្ឌដូនពេញ និងយុវនិសិ្សត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាថា ពិតជាគាំទ្រមែនទែន ដែលរដ្ឋាភិបាល បង្កើតឲ្យមានផ្លូវថ្មើរជើងនេះឡើង ព្រោះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ ដូចជា៖ ផ្តល់ឱកាសឲ្យអាជីវករ បង្កើតបាននូវអាជីវកម្មផ្ទាល់ខ្លួនឯង និងបង្ហាញនូវផលិតផលដល់ប្រជាជនខ្មែរយើង ក៏ដូចជាជនបរទេស និងប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី អញ្ជើញមកទស្សនា កម្សាន្ត នាពេលចុងសប្តាហ៍នៅតាមបណ្តោយផ្លូវថ្មើរជើងនេះផងដែរ។

ជាចុងក្រោយក្នុងនាមមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរ បានបញ្ជាក់ថា កូនសោគន្លឹះ៥ ដែលធ្វើឲ្យចំណីអាហារមានសុវតិ្ថភាព រួមមាន៖ ១.រក្សាភាពស្អាត, ២.ទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា, ៣.ចម្អិនអាហារឲ្យបានឆ្អិនល្អ, ៤.ទុកដាក់អាហារក្នុងសីតុណ្ហភាពសុវតិ្ថភាព និង៥.ប្រើប្រាស់ទឹកស្អាត វត្ថុធាតុដើមឆៅល្អ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        89
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm