ខេត្ត​កំពត និង​ខេត្ត​បាត់ដំបង​ក្លាយ​ជា​ម្ចាស់​ជើងឯក​បុរស​-​នារីកីឡា​ទាញព្រ័ត្រ​ថ្នាក់​ជាតិ ២០២១

2021/12/07 10:21:13 am        110

​ទាញព្រ័ត្រ​៖ សមាគម​កីឡា​ទាញព្រ័ត្រ​ខេត្ត​កំពតបាន​គ្រង​ម្ចាស់​ជើងឯកលើ​វិញ្ញាសាផ្នែក​បុរស ខណៈ​សមាគម​កីឡា​ទាញព្រ័ត្រ​ខេត្តបាត់ដំបងគ្រង​ម្ចាស់​ជើងឯក​ផ្នែក​នារី នៃ​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិប្រចាំឆ្នាំ​២០២១ នៅ​សាលា​គរុ​កុស​ល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តកណ្តាល បន្ទាប់ពី​ក្រុម​ជ័យលាភី​មេដាយមាស​ទាំងពីរ​ក្រុម បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួននៅ​វគ្គ​ផ្តាច់ព្រ័ត្រនា​ល្ងាច​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១​។​

​មន្ត្រី​បច្ចេកទេស​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជាបាន​ឲ្យ​ដឹងថា ជ័យលាភី​លើ​វិញ្ញាសា​ទាំងពីរ (​បុរស​-​នារី​) នេះរួមមាន​៖ ការប្រកួត​ទាញ​ព្រ័ត្រ​ផ្នែក​បុរស ៤​នាក់ទល់ ៤​នាក់លើ​ទម្ងន់ ៣០០​គីឡូក្រាម​៖ ចំណាត់ថ្នាក់​លេខ​១ ក្រុម​កីឡាករ​នៃ​សមាគម​កីឡា​ទាញព្រ័ត្រ​ខេត្តកំពត​, លេខ​២ សមាគម​ទាញព្រ័ត្រ​ខេត្តបាត់ដំបង និង​លេខ​៣ សមាគម​ទាញព្រ័ត្រ​ខេត្តកណ្តាល​។ ផ្នែក​នារី ៤​នាក់ទល់ ៤​នាក់លើ​ទម្ងន់ ២៥០គីឡូក្រាម​៖ ចំណាត់ថ្នាក់​លេខ​១ ក្រុមកីឡា​ការិនី​សមាគម​កីឡា​ទាញព្រ័ត្រ​ខេត្តបាត់ដំបង​, លេខ​២ សមាគម​ទាញព្រ័ត្រ​ខេត្តស្វាយរៀង និង​លេខ​៣ សមាគម​ទាញព្រ័ត្រ​ខេត្តកំពត​។​ ​លោកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការ​សហព័ន្ធគូសបញ្ជាក់ថា ក្រោម​គម្រោង​ថវិកាគាំទ្រ​សហព័ន្ធ​របស់​ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​សហព័ន្ធ​កីឡា​ជាតិ សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជាបានរៀប​ចំ​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិប្រចាំឆ្នាំ​២០២១ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១​។ ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២១ ​នេះមាន​សមាគម​ចូលរួម​សរុប​ចំនួន ៩​រាជធានី​-​ខេត្តដោយមាន​កីឡាករ-កីឡា​កា​រិ​និ ប្រតិភូ គ្រូបង្វឹកសរុប​ចំនួន ១០១​នាក់​។​

​លោកស្រី​បន្ថែមថា ឆ្លងតាម​ការប្រកួតដោយ​ស្មារតី​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​ប្រើ​អស់ពី​សមត្ថភាព បច្ចេកទេស និង​អនុវត្ត​បានល្អនូវ​ស្មារតី សាមគ្គីភាព មិត្តភាព ព្រមទាំង​អនុវត្តបាន​យ៉ាង​ល្អ​នូវ​គោលការណ៍​លេង​ដោយ​យុត្តិធម៌ (Fair Play) ផង​នោះលទ្ធផល​បច្ចេក​ទេស​ប្រកួត​រយៈពេល​ ២​ថ្ងៃកន្លងមកនេះទទួលបាន​ប្រកបដោយ​គុណ​ផល​ល្អដោយ​រលូន និង​ទទួលបាន​ជោគជ័យ​។​ ​ឯកឧត្តម មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​រៀបចំ និង​ការបញ្ចេញ​អស់ពី​សមត្ថភាព​របស់​កីឡាករ -កីឡាការិនីតាម​បណ្ដា​សមាគម​រាជធានី​-​ខេត្ត​ទាំងអស់ដើម្បី​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​នេះទទួលលទ្ធផល​ជា​ផ្លែផ្កា​។ លទ្ធផល​នៅថ្ងៃនេះគឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការខិតខំ​ហ្វឹកហាត់​របស់​កីឡាករ-កីឡាការិនី​ជាប្រចាំប្រកបដោយ​ការតស៊ូ ព្យាយាម​គោរព​វិន័យ​បានល្អ ស្របតាម​បទបញ្ជា​ការប្រកួត​ថ្នាក់ជាតិ​នេះ​។​ ​ជាមួយគ្នានេះ ឯកឧត្តមក៏បាន​ប្រកាស​ការអបអ​រ​សាទរ​ខួប​នៃ​ការដាក់​ប​ញ្ជូ​ល «​ល្បែង​ទាញព្រ័ត្រ​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោកនា​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ ផងដែរ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm