យន្តហោះរបស់ Boeing ក្លាយជាជនរងគ្រោះ ដោយសារសង្គ្រាមពាណិជ្ជកម្ម

2025/04/21 11:13:46 pm        181

បើយោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ចិនបានចាប់ផ្តើមប្រគល់ត្រលប់នូវយន្តហោះរបស់ក្រុមហ៊ុន Boeing ទៅកាន់សហរដ្ឋអាមេរិកវិញហើយ ដោយថ្មីៗនេះ យន្តហោះ 737 Max មួយគ្រឿង បានចុះចតនៅមជ្ឈមណ្ឌលផលិតរបស់ក្រុមហ៊ុននេះ ក្នុងទីក្រុង Seattle កាលពីចុងសប្តាហ៍កន្លងមក។

បើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Bloomberg News បានឲ្យដឹងកាលពីសប្តាហ៍មុនថា ការបញ្ជូនត្រលប់ទៅវិញកាលពីថ្ងៃសៅរ៍ (ទី១៩ ខែមេសា) បានកើតឡើងភ្លាមៗបន្ទាប់ពីប្រទេសចិនបានបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនកុំទទួលយកការបញ្ជូនយន្តហោះរបស់ក្រុមហ៊ុន Boeing បន្ថែមទៀត ដោយនេះជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិកដែលដាក់ពន្ធ ១៤៥ភាគរយលើទំនិញរបស់ចិន។

គួរបញ្ជាក់ថា ដោយដកស្រង់សម្ដីពីបុគ្គល ២នាក់ដែលស្និទ្ធនឹងគម្រោងរបស់ក្រុមហ៊ុន Boeing សេវាព័ត៌មានអាកាសចរណ៍ The Air Current បានឲ្យដឹងថា យន្តហោះ 737 Max 8 ចំនួន ៣គ្រឿង ដែលដើមឡើយ ត្រូវបានត្រៀមរួចរាល់ នៅមជ្ឈមណ្ឌលដឹកជញ្ជូន Zhoushan របស់ក្រុមហ៊ុន Boeing សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន២ ត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកវិញ កាលពីសប្តាហ៍មុន។

សារព័ត៌មាន Reuters បានបញ្ជាក់កាលពីចុងសប្តាហ៍ថា សាក្សីម្នាក់បានឃើញយន្តហោះរបស់ក្រុមហ៊ុន Boeing ដែលត្រៀមសម្រាប់បញ្ជូនទៅក្រុមហ៊ុនអាកាសចរណ៍ Xiamen Airlines របស់ប្រទេសចិន ចុះចតនៅមជ្ឈមណ្ឌលផលិតយន្តហោះនៅទីក្រុង Seattle។ 

យន្តហោះដែលត្រូវបានលាបពណ៌តាមឡូហ្គូ Xiamen Airlines គឺជាយន្តហោះមួយគ្រឿង ក្នុងចំណោមយន្តហោះ 737 Max ជាច្រើនគ្រឿង ដែលកំពុងរង់ចាំការបញ្ចប់ការងារចុងក្រោយ នៅមជ្ឈមណ្ឌល Zhoushan ហើយបន្ទាប់មក ដឹកជញ្ជូនទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ចិន។

ប្រព័ន្ធផ្សព្វផ្សាយ Fox News Digital បានទាក់ទងទៅក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ Xiamen Airlines ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែមិនទទួលបានការឆ្លើយតបដូចគ្នា។ 

អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៦ ខែមេសា ប្រធានអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា លោក «មិនបានដឹង» ថា ប្រទេសចិនបានប្រកាសជាផ្លូវការណាមួយដែលប្រាប់ឲ្យក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនបដិសេធមិនទទួលយកដឹកជញ្ជូនយន្តហោះពីក្រុមហ៊ុន Boeing៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        175
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        215
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm