ខេត្តស្វាយរៀងប្រឈមកង្វះកម្លាំងពលកម្មជិត២ម៉ឺនកន្លែងបម្រើលើវិស័យឧស្សាហកម្ម

2025/04/21 11:30:50 pm        658

ស្វាយរៀង ៖ យោងតាមរបាយការណ៍របស់មន្ទីរការងារនិងបណ្ដុះបណ្ដាល​វិជ្ជាជីវៈខេត្តដែលBTVទទួលបានតាមសារតេឡេក្រាមនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះពីលោក អ៊ូ សុខឿនប្រធានមន្ទីរ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះខេត្តស្វាយរៀងបានប្រឈមកង្វះកម្លាំងពលកម្មបម្រើការងារលើវិស័យឧស្សាហកម្មប្រមាណជិត២ម៉ឺនកន្លែងខណៈដែលក្រុមអ្នកវិនិយោគបានចូលមកវិនិយោគបង្កើតរោងចក្រសហគ្រាសបន្ថែមជាបន្តបន្ទាប់ក្នុងវិស័យឧស្សាហកម្ម។

របាយការណ៍បានបញ្ជាក់ថាស្វាយរៀងបន្ទាប់ពីរាជរដ្ឋាភិបាលបានបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស នៅឆ្នាំ២០០៥ រហូតមកដល់ឆ្នាំ២០២៥នេះស្វាយរៀងមានរោងចក្រសហគ្រាសកំពុងដំណើរផលិត ផលិតផលនាំចេញចំនួន១ពាន់៣កន្លែង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន១២តំបន់ ដោយបង្កើតការងារអោយកម្មករ និយោជិត ធ្វើការស្រូបកម្រៃពលកម្មពីរោងចក្រសហគ្រាសជិត១សែននាក់ ។

សូមបញ្ជាក់ថាស្វាយរៀងក្រៅពីកម្មករ កម្មការិនី បម្រើលើកវិស័យឧស្សាហកម្ម ស្វាយរៀងនៅមានកម្មករ កម្មការិនីបម្រើការងារលើ វិស័យផ្សេងៗទៀតចំនួនជាង៥ម៉ឺននាក់ ខណៈដែលបច្ចុប្បន្ននេះក្រុមអ្នកវិនិយោគបានចូលមកបង្កើតរោងចក្របន្ថែមនៅតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ធ្វើអោយស្វាយរៀងបានប្រឈមកង្វះកម្លាំងពលកម្មជិត២ម៉ឺននាក់ដើម្បីបំរើការងារ ។ ដោយ ៖ ភា សារិទ្ធ


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        78
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        73
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm