​​លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី សន្យាប្រឹងប្រែងរកជំនួយបន្ថែម ដើម្បីជួយដល់ការងារមនុស្សធម៌នៅកម្ពុជា

2025/04/22 12:54:21 am        186

ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាបានរៀប ចំកិច្ចប្រជុំគណៈកម្មការ, អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជាក្រោមអធិបតីលោក ជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ។​

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះលោកជំទាវបណ្ឌិត បានកោតសរសើរចំពោះគណ:កម្មាការ និងអនុគណ:កម្មាការទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជម្រុញការផ្សព្វផ្សាយទាំងផ្នែកខ្លឹមសារ និងទាំងផ្នែកមូលនិធិក្នុងរយះពេលកន្លងមក។ លោកជំទាវបណ្ឌិតបានផ្តល់អនុសាសន៍មួយចំនួនដើម្បីបង្កើនការគៀរគររកមូលនិធិ ក្នុងនោះក្រៅពីការផ្សព្វផ្សាយលើបណ្តាញទូរទស្សន៍ទាំងរដ្ឋ ឯកជន និងប្រព័ន្ធផ្ស ព្វផ្សាយសង្គម យើងគួរតែទំនាក់ទំនងជាមួយអ្នកបង្កើតមាតិកាដែលមានប្រជាប្រិយភាពក្នុងសង្គមដើ ម្បីឲ្យជួយផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ទិវា ៨ ឧសភា ឲ្យកាន់តែមានភាពផុលផុសសំដៅជម្រុញឲ្យសប្បុ រសជនទាំងក្នុងនិងក្រៅប្រទេសចូលរួមបរិច្ចាគវិភាគទានដោយការស្ម័គ្រចិត្តជូនកាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិមួយនេះមាននិន្តរភាពក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតទូទាំងប្រទេស ។ 

ក្នុងកិច្ចប្រជុំនេះដែរលោកជំទាវបណ្ឌិតក៏បានឯកភាពលើសំណើឱ្យមានការរៀបចំប្រកួតបាល់ទាត់ស ប្បុរសធម៌ ដើម្បីគៀរគររកមូលនិធិសម្រាប់ទ្រទ្រង់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម ៨ ឧសភា និងខួប ៧០ ឆ្នាំនៃកាកបាទក្រហមកម្ពុជា។ លោកជំទាវបណ្ឌិតបានសន្យានឹងខិតខំអំពាវនាវទៅដល់ភរិយាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដើម្បីចូលរួមជាវិភាគទានដល់បុព្វហេតុមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។ 

ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ប្រារព្វឡើងស្របខួបទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា នឹងប្រព្រឹត្តិក្រោមមូលបទ« រួមគ្នាស័្មគ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ៕ 

​អត្ថបទ៖ សំ ងីម​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        2
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        26
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm