សាលី អ៊ូ​មើ​ត ផ្ដាំ​គូប្រជែង​ខ្លួន​ថា «​បើ​ម៉ូតូ​ទឹក​ខ្ញុំ​មិន​ខូច កុំ​សង្ឃឹម​បាន​នៅមុខ​ខ្ញុំ​»

2021/12/07 05:45:17 pm        216

​ម៉ូតូ​ទឹក​៖ កីឡាករ​ម៉ូតូ​ទឹក​ឆ្នើម​កម្ពុជា សាលី អ៊ូ​មើ​ត បាន​ផ្ដាំ​ទៅ​គូប្រជែង​របស់​ខ្លួន​តាមរយៈ​អ្នក​សារព័ត៌មាន​ថៃ​ថា បើ​ម៉ូតូ​ទឹក​ខ្លួន​មិន​ខូច​ទេ កុំ​សង្ឃឹម​បាន​នៅមុខ​ខ្លួន។ ការ​ថ្លែង​បែបនេះបន្ទាប់ពី អ៊ូ​មើ​ត បាន​វាយបក​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​១ ត្រឡប់មកវិញ​ក្នុង​ជុំ​ទី​៣ នៃ​ការប្រកួត​កីឡា​ម៉ូតូ​ទឹក​ពានរង្វាន់​អន្ដរជាតិ Jet Ski Pro Tour 2021 នៅ​ប្រទេស​ថៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។

​ក្នុងការ​ប្រកួត​វិញ្ញាសា Pro Am Ski Modified ជុំ​ទី​៣ ឬ​ដំណាក់កាល​ទី​៣ នេះ អ៊ូ​មើ​ត ធ្វើបាន​យ៉ាង​ល្អឥតខ្ចោះដែល​គេ​ហៅថា Perfect Games បន្ទាប់ពី​ដណ្ដើមបាន​លេខ​១ ទាំង ៤​ជុំ ផ្ទុយ​កាលពី​ជុំ​ទី​២ ចុងខែ​មុនដែល​ម៉ូតូ​ខ្លួន​មាន​បញ្ហាមិនអាច​បន្ដ​ការប្រកួត​បាន ធ្វើ​ឲ្យ​រូបគេទទួលបាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​គ្រង​ចំណាត់ថ្នាក់​លេខ​១ កាលពី​ដំណាក់កាល​ទី​១។​ ​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​របស់​កម្ពុជា​រូបនេះបាន​សង្កត់ធ្ងន់ថា ការធ្វើ​បាន Perfect Game គឺជា​រឿង​ដ៏​លំបាកដែល​កម្រ​នឹង​ធ្វើបាន។ តែ​កីឡាករ​ជម្រើសជាតិ​ម៉ូតូ​ទឹកកម្ពុជា​រូបនេះបាន​ផ្ដាំ​ដល់​គូប្រជែង​របស់ខ្លួន​ថា បើ​ម៉ូតូ​ទឹក​របស់គេមិនមាន​បញ្ហា ឬ​ខូច កុំ​សង្ឃឹមថាបាន​នៅមុខ​ខ្លួន ហើយ អ៊ូ​មើ​ត ប្ដេជ្ញា​នឹងដណ្ដើមពាន​នេះ​មក​គ្រង​ឲ្យ​ខាន​តែ​បានក្នុង​ឆ្នាំ​២០២១ នេះ​ទៀតផង។​

​ចំណែក​លទ្ធផល​របស់​កីឡាករ​ជម្រើសជាតិ​ម៉ូតូ​ទឹក​កម្ពុជា ៤​រូប​ផ្សេងទៀតរួមមាន​កីឡាករ ម៉ី​ន មូ​ស្ដា​ន ដែល​ប្រកួត​វិញ្ញាសា Pro Am Ski Modified ជាមួយ សាលី អ៊ូ​មើ​ត និង​ទទួលបាន​លេខ​១ កាលពី​ជុំ​ទី​២ បាន​ធ្លាក់​មកឈរ​លេខ​៣។ រីឯ​កីឡាករ កៃ វ៉ាន់​ស៊ី​ដែន និង​កីឡាករ សាលី ហ្វី​លីន ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ដូចគ្នាលើ​វិញ្ញាសា​ស្គី​ឈរ និង​ស្គី​អង្គុយ ខណៈ​កីឡាករ មីន អូស្មាន់ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៦។​ ​ជាមួយ​លទ្ធផល​នេះទោះ​ពុំ​ទទួលបាន​ពាន​ប្រចាំ​ជុំ​ក៏ពិតមែន តែ សាលី អ៊ូ​មើ​ត បាន​វាយតម្លៃ​ខ្ពស់សមិទ្ធផល​ដែល​សិស្ស​ប្អូន​ធ្វើបាន ដ្បិត​ពួកគេ​ប្រើ​ម៉ូតូ​ចាស់តាំងពី​ឆ្នាំ​២០១៧។ តែបើ​និយាយ​ពី​កម្រិត​សមត្ថភាព និង​បច្ចេកទេសបានបង្ហាញ​សុទិដ្ឋិនិយមចំពោះ​ពួកគេ ហើយ​សង្ឃឹមថា កីឡាករ​ម៉ូតូ​ទឹក​វ័យក្មេង​កម្ពុជា​ទាំងអស់នឹង​បន្ដ​ការខិតខំ​ប្រឹង ដើម្បី​ពង្រឹងសមត្ថភាព និង​បទពិសោធន៍​ត្រៀមឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm