​ វិមានក្រឹមឡាំង៖ ជំហរបដិសេធរបស់អាមេរិកមិនឲ្យអ៊ុយក្រែនចូលណាតូ ផ្តល់នូវការពេញចិត្ត

2025/04/22 02:07:32 am        103


វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី២១ ខែមេសា) នេះ បានលើកឡើងថា ជំហររបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការច្រានចោលសមាជិកភាពអង្គការណាតូ (NATO) សម្រាប់អ៊ុយក្រែន បានធ្វើឲ្យទីក្រុងមូស្គូពេញចិត្ត ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញក្តីសង្ឃឹមរបស់មេដឹកនាំ សម្រាប់កិច្ចព្រមព្រៀង ក្នុងសប្តាហ៍នេះ។

បេសកជនសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Keith Kellogg បាននិយាយកាលពីថ្ងៃអាទិត្យថា សមាជិកភាពរបស់អង្គការណាតូ គឺ «គ្មាននៅក្នុងការពិភាក្សាទៀតទេ» សម្រាប់អ៊ុយក្រែន។ លោក Trump បាននិយាយម្តងហើយម្តងទៀតថា ការគាំទ្រពីមុនរបស់សហរដ្ឋអាមេរិក ចំពោះការប៉ុនប៉ងរបស់អ៊ុយក្រែន ដើម្បីចូលរួមជាមួយអង្គការណាតូ គឺជាដើមហេតុនាំឲ្យមានសង្គ្រាម។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងបានឮពីទីក្រុងវ៉ាស៊ីនតោន នៅកម្រិតផ្សេងៗគ្នាថា សមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងអង្គការណាតូ ត្រូវបានដកចេញហើយ»។

លោក Peskov បាននិយាយថា សមាជិកភាពអ៊ុយក្រែននៃសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិកនេះ នឹង «គំរាមកំហែងដល់ផលប្រយោជន៍ជាតិរបស់សហព័ន្ធរុស្ស៊ី។ ហើយជាការពិត នេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀត ដែលនាំឲ្យមានជម្លោះ»។

លោក Vladimir Putin បានលើកឡើងម្តងហើយម្តងទៀតថា រុស្ស៊ីនឹងមានឆន្ទៈក្នុងការបញ្ចប់សង្រ្គាម ប្រសិនបើអ៊ុយក្រែនទម្លាក់ជាផ្លូវការនូវមហិច្ឆិតាចូលរួមជាមួយអង្គការណាតូ ហើយដកកងទ័ពរបស់ខ្លួនចេញពីដែនដីទាំងមូលនៃតំបន់ចំនួនបួន ដែលអ៊ុយក្រែនទាមទារ និងដែលភាគច្រើនគ្រប់គ្រងដោយរុស្ស៊ី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm