មន្ត្រីជាន់ខ្ពស់ចិន និងឥណ្ឌូនេស៊ី សាងទំនាក់ទំនងសន្តិសុខកាន់តែជិតស្និទ្ធ

2025/04/22 02:27:56 am        163


ប្រទេសចិន និងឥណ្ឌូនេស៊ី បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូងរបស់ប្រទេសទាំង២ ក្រោមទម្រង់ដែលបានព្រមព្រៀងគ្នា នៅឆ្នាំ២០២៤ ជាជំនួបដែលកើតមានឡើងស្របនឹងការជំរុញរបស់ទីក្រុងប៉េកាំង ក្នុងការបញ្ចុះបញ្ចូលបណ្ដាប្រទេសអាស៊ី និងដោះស្រាយភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

នៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុងប៉េកាំង បន្ទាប់ពីមានកិច្ចពិភាក្សា នាថ្ងៃចន្ទ (ទី២១ ខែមេសា) នេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា ទិដ្ឋភាពអន្តរជាតិប្រឈមនឹង «ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារចំណាត់ការឯកតោភាគីនិយម និងអនុត្តរភាព» ដោយលោកបានបន្ថែមថា «បរិយាកាសខាងក្រៅកាន់តែស្មុគស្មាញ និងប្រែប្រួល កាន់តែមានសារៈសំខាន់ ដែលប្រទេសចិន និងឥណ្ឌូនេស៊ី ត្រូវមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ»

លោក Wang ត្រូវបានចូលរួមប្រជុំដោយរដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun និងរដ្ឋមន្ត្រីការបរទេស លោក Sugiono និងរដ្ឋមន្ត្រីការពារជាតិ លោក Sjafrie Sjamsoeddin របស់ប្រទេសឥណ្ឌូនេស៊ី។

លោក Sjamsoeddin បាននិយាយថា កិច្ចប្រជុំនេះ បានបង្ហាញពី «តម្លៃនៃការធ្វើឲ្យកិច្ចសហប្រតិបត្តិការ ឥណ្ឌូនេស៊ី-ចិនកាន់តែស៊ីម្រៅ នៅក្នុងវិស័យការពារជាតិ» ដោយបានចង្អុលបង្ហាញពី «ការផ្លាស់ប្តូរយោធាកម្រិតខ្ពស់ និងទៀងទាត់ ការហ្វឹកហ្វឺនរួមគ្នា» និងការសហការគ្នា រវាងយោធា និងឧស្សាហកម្មការពារជាតិរបស់ប្រទេស។

ជាមួយគ្នានេះ ភាគីទាំង២ ក៏បានប្រកាសផងដែរ អំពីផែនការធ្វើសមយុទ្ធយោធារួមគ្នា នៅឆ្នាំ២០២៥ ជាសញ្ញានៃការលើកកម្ពស់ទំនាក់ទំនងសន្តិសុខ រវាងប្រទេសដែលមានការខ្វែងគំនិតគ្នាជាយូរអង្វែងហើយ នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        63
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        54
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm