លោក Carney នាំមុខក្នុងការស្ទង់មតិ ខណៈកាណាដា ឈានចូលសប្តាហ៍ចុងក្រោយនៃយុទ្ធនាការបោះឆ្នោត

2025/04/22 05:19:30 pm        104

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នាំមុខបេក្ខជនផ្សេងទៀតក្នុងការស្ទង់មតិ ជាមួយនឹងការគាំទ្រសាធារណៈ ៤៣,៧% ក្នុងការបោះឆ្នោតថ្ងៃទី២៨ ខែមេសា ខាងមុខ ខណៈប្រទេសនេះឈានចូលសប្តាហ៍ចុងក្រោយនៃយុទ្ធនាការបោះឆ្នោត ហើយលោក Carney បានអំពាវនាវជាថ្មីកាលពីថ្ងៃចន្ទឱ្យអ្នកបោះឆ្នោតផ្តល់អាណត្តិដ៏រឹងមាំដល់លោក ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។

លោក Carney និយាយថា ការដំឡើងពន្ធរបស់លោក Trump និងការលើកឡើងពីការដាក់កាណាដាជារដ្ឋទី៥១ របស់អាមេរិក បានបង្កការគំរាមកំហែងដ៏ធំ ហើយមានន័យថា កាណាដាត្រូវតែកាត់បន្ថយការពឹងផ្អែកលើអាមេរិក និងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

លោក Carney អតីតបុគ្គលិកធនាគារកណ្តាលវ័យ ៦០ឆ្នាំ ដែលមិនមានបទពិសោធន៍នយោបាយពីមុនមកនៅមុនពេលឈរឈ្មោះជាមេដឹកនាំក្រុមសេរីនិយមកាលពីដើមឆ្នាំនេះ បានហៅខ្លួនលោកថាជា "អ្នកដែលចេះចរចា និងចេះមធ្យោបាយគ្រប់គ្រងវិបត្តិ"។

លោក Carney បានជំនួសតំណែងលោក Justin Trudeau ដែលកាន់អំណាចអស់ជាង ៩ឆ្នាំ ហើយជាចំណុចផ្តោតនៃការវាយប្រហាររបស់បក្សប្រឆាំង អំពីរឿងអតិផរណា កម្រិតអន្តោប្រវេសន៍ខ្ពស់ និងវិបត្តិលំនៅដ្ឋាន។ ការិយាល័យបោះឆ្នោតកាណាដា បាននិយាយថា មនុស្ស ២លាននាក់ ដែលជាតួលេខកំណត់ត្រា បានទៅបោះសន្លឹកឆ្នោតរបស់ពួកគេនៅក្នុងថ្ងៃដំបូងនៃការបោះឆ្នោតមុនកំណត់កាលថ្ងៃសុក្រសប្ដាហ៍មុន ខណៈប្រជាជនកាណាដាប្រហែល ២៨លាននាក់ បានចុះឈ្មោះបោះឆ្នោត៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        24
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm