UN ព្រមានថា ឧស្សាហកម្មឆបោកតាមអ៊ីនធឺណិត កំពុងរីករាលដាលពាសពេញពិភពលោក

2025/04/22 08:15:09 pm        171

អង្គការសហប្រជាជាតិ បានព្រមាននៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទ (២១ មេសា) ថា ក្រុមឧក្រិដ្ឋកម្មអាស៊ី ដែលនៅពីក្រោយឧស្សាហកម្មឆបោកតាមអ៊ីនធឺណិតមានតម្លៃរាប់ពាន់លានដុល្លារ កំពុងពង្រីកខ្លួនពាសពេញពិភពលោក រួមទាំងទៅកាន់អាមេរិកខាងត្បូង និងអាហ្រ្វិក ខណៈការបង្រ្កាបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនអាចទប់ស្កាត់សកម្មភាពរបស់ពួកគេបាន។

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បាននិយាយថា បណ្តាញឧក្រិដ្ឋកម្ម ដែលបានផុសឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានបើកបរិវេណដ៏ធំទូលាយសម្រាប់ដាក់កម្មកររាប់ម៉ឺននាក់ ដែលត្រូវបានជួញដូរ និងបង្ខំឱ្យបោកប្រាស់ជនរងគ្រោះនៅជុំវិញពិភពលោក ហើយបានវិវត្តទៅជាឧស្សាហកម្មសកលដ៏ទំនើបមួយ។

ទីភ្នាក់ងារនេះនិយាយថា ទោះបីជារដ្ឋាភិបាលអាស៊ីអាគ្នេយ៍បានបង្កើនការបង្រ្កាបក៏ដោយ ក៏បណ្ដុំក្រុមឆបោកនោះបានពង្រីកនៅក្នុង និងក្រៅតំបន់ ហើយការប៉ាន់ប្រមាណបែបអភិរក្សបង្ហាញថា មានមណ្ឌលឆបោកទ្រង់ទ្រាយធំរាប់រយកន្លែងនៅជុំវិញពិភពលោក ដែលបង្កើតប្រាក់ចំណេញប្រចាំឆ្នាំរាប់សិបពាន់លានដុល្លារ។ UNODC បានអំពាវនាវឱ្យប្រទេសនានាធ្វើការរួមគ្នា និងបង្កើនកិច្ចប្រឹងប្រែងដើម្បីរំខានដល់ការផ្តល់ហិរញ្ញប្បទានរបស់ក្រុមឧក្រិដ្ឋកម្មនោះ។

បណ្ដាញឆបោកអនឡាញខុសច្បាប់នោះបានបង្កផលប៉ះពាល់ជាច្រើនទូទាំងសកលលោក ដោយអាមេរិក បានរាយការណ៍ពីការខាតបង់ច្រើនជាង ៥,៦ពាន់លានដុល្លារ ចំពោះការឆបោករូបិយបណ្ណគ្រីបតូ ក្នុងឆ្នាំ២០២៣ រួមទាំងច្រើនជាង ៤ពាន់លានដុល្លារ នៅក្នុងអ្វីដែលហៅថាការឆបោកបែបស្នេហា ដែលធ្វើឡើងដើម្បីជំរិតយកប្រាក់ពីមនុស្សវ័យចំណាស់ និងជនងាយរងគ្រោះជាញឹកញាប់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        31
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm