ប្រតិភូមកពីក្រសួងសេដ្ឋកិច្ច និងទូតអង់គ្លេស អញ្ជើញទស្សនាវឌ្ឍនភាពព្រលានយន្តហោះអន្តរជាតិតេជោ

2025/04/22 09:22:30 pm        247

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ គណៈប្រតិភូមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ​កម្ពុជា និងគណៈប្រតិភូស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា អញ្ជើញទស្សនា និងពិនិត្យ​វឌ្ឍនភាព​ព្រលាន​យន្តហោះអ​ន្តរជាតិតេជោ ដែលគ្រោងនឹង​សម្ពោធដាក់ឲ្យដំណើរការ​នាខែកក្កដាខាង មុខ​នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានបង្ហាញទឹកមុខសប្បាយរីករាយ និងយល់ឃើញថា ព្រលាន​ថ្មី​នេះមានលក្ខណៈទំនើប និងថ្មី ដែលបង្ហាញអំពីភាពអស្ចារ្យរបស់កម្ពុជា និងខណៈដែល​ប្រទេស​កម្ពុជា គឺមានសក្តានុពលជាច្រើនផ្សេងទៀត។

តាមការលើកឡើងរបស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​តេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់ប្រមាណជាង ៩៥% និងគ្រោងដាក់​ឱ្យ​ដំណើរ​នា​ខែ​កក្កដា​ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជា​ព្រលាន​យន្ត​ហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។

សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ មន្រ្តីជាន់​ខ្ពស់​មក​ពី​បណ្តា​ទូត​ប្រចាំ​ប្រទេស​កម្ពុជា​ជា​ច្រើ​ន​រូប គណៈប្រតិភូមកពីស្ថាប័នរដ្ឋ និងឯកជន រួមទាំង​ក្រុម​អ្នក​សារ​ព័ត៌មានជាតិ និងអ​ន្តរ​ជាតិ​ជា​ច្រើន បានអញ្ជើញមកទស្សនា និងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយ​ក្រោយ​ពី​ទស្សនកិច្ចទាំងនោះ មន្រ្តីទូត និងអ្នកសារព័ត៌មានជាច្រើននាក់បានវាយតម្លៃ និង​យល់​ឃើញ​ថា អាកាសយានដ្ឋាននេះល្អទាំងអស់ និងបានបង្ហាញមិននឹកស្មានថា ប្រទេស​កម្ពុជា​មាន​ការ​វិនិយោគលើព្រលានយន្តហោះថ្មីនេះរហូតដល់ខ្នាត 4F ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        121
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        102
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm