រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពការងាររបស់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតវិជ្ជាជីវៈ

2025/04/22 09:47:00 pm        377

ឯកឧត្តម ឆៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹក​នាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តយក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រឹង​សមត្ថ​ភាព​ការងា​រ​របស់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតវិជ្ជាជីវៈទាំងអស់ រួមទាំង​ជំនាញ​មរតក​ដូនតា​។

ការថ្លែងរបស់ឯកឧត្តម ឆៀង វណ្ណដារ៉ុង យ៉ាងដូច្នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “គរុ​កោស​ល្យ វិធីសាស្ត្របង្រៀន និងការគ្រប់គ្រងថ្នាក់រៀន» ជំហាន៣ ក្រុម១ ដែលរៀប​ចំ​ឡើង​ដោយ​សាលា​បណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌, នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។

ឯកឧត្តម បន្តថា ជាការពិតណាស់ វគ្គបណ្តុះបណ្តាលនេះ គឺផ្អែកលើគោលនយោបាយ និង​យុទ្ធ​សាស្រ្ត​កែ​ទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង​គោល​នយោបាយ​ស្តីពី​ធន​ធាន​មនុស្ស​គ្រប់​វិស័យ​ជំនាញ សំដៅបង្កើនគុណភាព ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ ជំនឿទុកចិត្ត ហើយ​វា​ក៏​ស្រប​ទៅ​នឹងយុទ្ធសាស្រ្តបញ្ចកោណទី១ ស្តីពីការអភិវឌ្ឍមូលធនមនុស្ស សំដៅលើការ​ពង្រឹង​គុណ​ភាព​អប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បី​ឆ្លើយ​តប​ទាន់​ពេល​វេលាទៅនឹងតម្រូវការនៃការផ្តល់សេវាអប់រំដល់សិស្សលើចំណេះដឹងទូទៅជំនាញវិជ្ជាជីវៈ និង​ជំនាញមរតកដូនតាឱ្យស្របតាមស្តង់ដារជាតិ តំបន់​និង​អន្តរជាតិ។ ដើម្បី​ឱ្យ​ដើរ​ស្រប​តាម​គោល​នយោបាយ និងផែនការអភិវឌ្ឍគ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់កម្រិត ដូចមានកំណត់​នៅ​ក្នុង​បាវ​ចនាទាំង ៥ របស់យុទ្ធសាស្រ្តបញ្ចកោណ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព។ នៅក្នុងគោលនយោបាយធនធានមនុស្ស ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គឺ​ដើម្បី​រួមចំណែកជួយដល់គ្រឹះស្ថានអប់រំ ក្នុងការពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស ដែល​នឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ និងការផ្តល់សេវាអប់រំប្រកប ដោយគុណភាពល្អ អាច​ទុក​ចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការទីផ្សារការងារ។

បើ​តាមលោក ជ័យ វឌ្ឍនា នាយកស្តីទី សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានឲ្យដឹងថា ផ្អែក​លើ​គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងយុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាល សា​លាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ ដែលជាអង្គភាពចំណុះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មាន​បេសកកម្ម និងភារ​កិច្ច​កាន់​តែ​សំខាន់​ឡើង​ក្នុង​មុខ​ងារ​ជា​អ្នក​ផ្តល់កា​រ​គាំទ្រ​លើ​វិស័យ​បណ្តុះ​បណ្តាល អភិវឌ្ឍធនធនមនុស្សដល់អង្គភាពមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុង​ការ​ធ្វើ​ទំនើបកម្ម មុខងារសាធារណៈ និងសិល្បៈគ្រប់ជំនាញ ឱ្យប្រកប​ដោយ​ធន​ធាន​ដែល​មាន​គុណ​ភាព មានវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។

លោក ជ័យ វឌ្ឍនា បានបញ្ជាក់ទៀតថា តាមកម្មវិធីដែលបានគ្រោង​ទុក​វ​គ្គ​បណ្តុះ​បណ្តាល​លើក​នេះ សាលាបានកំណត់យកមុខវិជ្ជា សំខាន់គឺវិធីសាស្ត្រអនុវត្តន៍ ចំនួន២ ក្នុងនោះរួមមាន៖ ទី១. ការ​អភិវឌ្ឍប្លង់នៃមុខវិជ្ជាសិក្សា ធ្វើបទឧទ្ទេសដោយ លោក ទេព សុផេង នាយក​រង​សាលា​បណ្តុះប​ណ្តាល។ ទី២. ការអភិវឌ្ឍប្លង់នៃមុខវិជ្ជាសិក្សា ធ្វើបទឧទ្ទេសដោយរូបលោក ផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        249
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm