ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណ UN-ESCAP ដែលបង្ហាញ​ពីឆន្ទៈ​បន្ត​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និង ការអនុវត្តគោល​នយោបាយ​ជាតិ​សកម្ម​ភាព​មីន ២០២៦-២០៣៥

2025/04/22 09:57:16 pm        217

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធាន​គណៈកម្មាធិការ​ជាតិ​អេស្កាប់ ជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និង​សង្គម​កិច្ច​សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្នុង​គោល​បំណង​ពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN-ESCAP។

ជំនួបទ្វេភាគីនេះមានការចូលរួមពីតំណាងគណៈ កម្មាធិការជាតិអេស្កាប់ ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនា គមន៍ ក្រសួងផែនការ ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយ កម្ម និង សំណង់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាន​ទូត​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានពាំនាំនូវសេចក្តីសាកសួរសុខទុក្ខពី សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះលោកជំទាវ Armida Salsiah Alisjahbana ព្រម​ទាំងបានថ្លែងអំណរគុណជូនចំពោះ លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និង​ផ្តល់​ការ​គាំទ្រពេញទំហឹងដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ី និង​ប៉ាស៊ី​ហ្វិក​ទាំងមូល។

ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ UN-ESCAP ក្នុង​ការ​រៀបចំ​គោល​នយោបាយ​ជាតិ​សកម្មភាពមីនកម្ពុជា ដែលជាផែនទីបង្ហាញ​ផ្លូវ​វិស័យ​សកម្ម​ភាព​មីន​នៅ​កម្ពុជា​សម្រាប់​រយៈ​ពេល ១០ ឆ្នាំ ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា សកម្ម ភាពមីន បានចូល​រួម​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ធានា​សុខ​សុវត្ថិភាព​ជូនប្រជាជន កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និង​បាន​ស្នើ​សុំ UN-ESCAP បន្តគាំទ្រការអនុវត្តគោលនយោបាយថ្មីនេះ ជាពិសេស​លើ​ការ​កសាង​ធន​ធាន​មនុស្ស នវានុវត្តន៍ ការគ្រប់គ្រងទិន្នន័យ និងការកៀរគរធនធានប្រកប ដោយចីរភាព។ បន្ថែម​លើ​នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរ គុណចំពោះ UN-ESCAP ដែលថ្មីៗនេះ បាន​ប្តេជ្ញា​គាំទ្រ​កម្ពុជា ក្នុងការរៀប ចំក្របខណ្ឌគោលនយោបាយជាតិ ដើម្បីលើកកម្ពស់ប្រាជ្ញាសប្បនិម្មិត (Artificial Intelligence) ដែលនឹងចូលរួមយ៉ាងសំខាន់ ដល់ការ​អនុវត្ត​ក្រប​ខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា(២០២១ -២០៣៥) និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា។

ជាការឆ្លើយតប លោកជំទាវបណ្ឌិត Armida Salsiah Alisjahbana ប្តេជ្ញាបន្តបង្កើនកិច្ចសហ ប្រតិបត្តិការ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មី នូវការ​ប្តេជ្ញា​គាំទ្រ​ដល់ការ​លើក​កម្ពស់​វិស័យប្រាជ្ញាសប្បនិម្មិតនៅកម្ពុជា ក៏ដូចជាការអនុវត្តគោលនយោ បាយជាតិ​សកម្មភាព​មីន ២០២៦- ២០៣៥ និងជំរុញដល់នវានុវត្តន៍ពាណិជ្ជកម្ម និងការវិនិយោគ​នៅ​កម្ពុជា តាមរយៈបណ្តាញធុរៈកិច្ចប្រកបដោយចីរភាពរបស់ ESCAP (ESCAP Sustainable Business Network) ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        171
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm