អាជ្ញាកណ្ដាល​-​ចៅក្រម​តេ​ក្វាន់​ដូ WT ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​មុន​ការប្រកួត​ជើងឯក​ជាតិ

2021/12/07 07:03:44 pm        88

​​តេ​ក្វាន់​ដូ៖ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT កាលពី​ចុង​សប្ដាហ៍​កន្លងទៅ បាន​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​-​ចៅក្រមថ្នាក់ជាតិឆ្នាំ​២០២១ មុន​ចូលរួម​កាត់សេចក្ដី​ក្នុងការ​ប្រកួត​កីឡា​តេ​ក្វាន់​ដូ WT ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិដែល​គ្រោង​នឹង​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែធ្នូ​ខាងមុខនៅ​សាលា​ឯកជន​មួយក្នុង​រាជធានី​ភ្នំពេញ។​

​លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការរង​សហព័ន្ធបាន​ឲ្យ​ដឹងថា វគ្គ​នេះ​មាន​សិក្ខាកាម​ចំនួន ២០​នាក់​ចូលរួមដែលជា​អាជ្ញាកណ្តាល និង​ចៅក្រម​មកពី ៤​រាជធានី​-​ខេត្តរួមមាន​ខេត្តបាត់ដំបង ខេត្ត​មណ្ឌល​គី​រី ខេត្ត​សៀ​បរាម និង​ភ្នំពេញ។ វគ្គ​នេះ​មាន​រយៈពេល ៤​ថ្ងៃចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៨ ខែធ្នូ ក្រោម​ការបង្រៀន​របស់​គ្រូឧទ្ទេស ៤​រូបក្នុងនោះ​ក៏មាន​គ្រូឧទ្ទេស​ជនជាតិ​កូរ៉េខាងត្បូងលោក Cheon Samyeong ផងដែរ។​ ​លោក​បន្ដថា វគ្គ​បណ្តុះបណ្តាលដែល​ទទួលបាន​ការគាំទ្រ​ថវិកា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ក្នុង​ការជួយ​ព​ន្លឿ​នខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT ដើម្បី​ធ្វើការ​បណ្តុះបណ្តាលធនធានមនុស្សដូចជា​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម និង​គ្រូបង្វឹក​តេ​ក្វាន់​ដូ​ថ្នាក់មូលដ្ឋាន​ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ​ជាដើម សម្រាប់​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ក៏ដូចជា​ការត្រៀម​ការ​ប្រកួត​អន្ដរជាតិ​ផ្សេងៗ។​

​ដូច្នេះ​សហព័ន្ធ​រំពឹងថា សិក្ខាកាម​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះនឹង​ទទួលបាន​ចំណេះដឹង​ថ្មីៗ សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​ត្រៀម​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នាពេល​ឆាប់ៗ​ខាងមុខ ក៏ដូចជា​អភិវឌ្ឍន៍​សមត្ថភាពឈានទៅ​មានលទ្ធភាព​ចូលរួម​កាត់សេចក្ដី​ ក្នុង​ការប្រកួត​អន្ដរជាតិ​នា​ថ្ងៃ​អនាគត​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm