នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្ដេជ្ញា«ឆ្លើយតបយ៉ាងម៉ឺងម៉ាត់»ចំពោះការវាយប្រហាររបស់ក្រុមហ៊ួទី

2025/04/22 10:44:54 pm        91

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល នឹងធ្វើ«ការឆ្លើយតបយ៉ាងខ្លាំងក្លា» ចំពោះការវាយប្រហារម្តងហើយម្តងទៀត ដោយកងកម្លាំងហ៊ួទី នៅប្រទេសយេម៉ែន។

លោក ណេតាន់យ៉ាហ៊ូ បានធ្វើការគំរាម កំឡុងពេលថ្លែងសុន្ទរកថាជាសាធារណៈ ក្នុងទីក្រុងតែលអាវីវ ( Tel Aviv) ដែលលោកបាននិយាយទៅកាន់«ក្រុមហ៊ួទីនិងអ្នកដែលមានបំណងចង់ឲ្យយើងធ្វើបាប» ដោយប្តេជ្ញាថា«ការវាយប្រហារណាមួយប្រឆាំងនឹងអ៊ីស្រាអែល នឹងមានចម្លើយ ពោលគឺនឹងមានការឆ្លើយតបយ៉ាងលើសលប់។

លោកនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ក្នុងទម្រង់បែបណា ដែលការឆ្លើយតបនឹងត្រូវបានធ្វើឡើងនោះទេ ប៉ុន្តែបាននិយាយថា អ៊ីស្រាអែល នឹងមិនអត់ធ្មត់ចំពោះការវាយប្រហារបន្តលើទឹកដីរបស់ខ្លួនឡើយ។

លោកក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ួទីនៅប្រទេសយេម៉ែន «ដែលបន្តបាញ់ប្រហារលើអ៊ីស្រាអែល» បាន «វាយលុកយ៉ាងធ្ងន់ធ្ងរទៅលើអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិក»រួចហើយ។

កងកម្លាំងហ៊ួទីដែលមានមូលដ្ឋាន នៅយេម៉ែន បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ និងយានដ្រូនរាប់សិបគ្រឿង ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល និងបានកំណត់គោលដៅលើការដឹកជញ្ជូនដែលមានទំនាក់ទំនង មួយអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្រោមការវាយប្រហាររបស់អ៊ីស្រាអែល។

ទាំងយោធាអ៊ីស្រាអែល និងក្រុមចម្រុះកងទ័ពជើងទឹកដឹកនាំដោយសហរដ្ឋអាមេរិក ដែលឈរជើងនៅ   សមុទ្រក្រហម បានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាសជាច្រើន នៅក្នុងប្រទេសយេម៉ែន ដោយកំណត់គោលដៅទៅលើតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទីនិងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរារាំងក្រុមនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm