មីយ៉ាន់ម៉ាស្វះស្វែងរកកិច្ចសហការល្អឡើងវិញជាមួយអាស៊ាន

2021/12/07 01:44:38 pm        616

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរដ្ឋមន្ត្រីការបរទេស មីយ៉ាន់ម៉ា នៅថ្ងៃនេះ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ អំពីទំនាក់ទំនងសហប្រតិបត្តិការទាំងទ្វេភាគី និងក្នុងក្របខណ្ឌអាស៊ាន ដើម្បីធ្វើយ៉ា​ងណា​ឱ្យមានកិច្ចសហការល្អឡើងវិញនៅក្នុងតំបន់។ មីយ៉ាន់ម៉ាស្វះស្វែងរកកិច្ចសហការល្អឡើងវិញ ជាមួយអាស៊ាន។

សម្ដេចតេជោ នឹងអញ្ជើញទៅធ្វើទស្សនកិច្ចប្រទេសនេះ នៅដើមខែក្រោយខណៈពេលដែលវិបត្តិ​នយោបាយ​ក្នុងប្រទេសនេះ កំពុងរីកធំឡើង។

នៅថ្ងៃទី០៧ ខែធ្នូនេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជាប្រធានអាស៊ាន ឆ្នាំ២០២២បានជួប​ពិភាក្សាការងារជាមួយឯកឧត្តម វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេស ​មី​យ៉ា​ន់​ម៉ា​ និង​ជា​បេសកជន​ពិសេស​របស់​ប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​ជា​នាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា ​ដែល​នៅក្នុងជំនួបនេះ សម្តេចតេជោ ​និង​ឯកឧត្ដម វុនណា បានពិភាក្សាគ្នា​អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ា។ លើសពីនោះ​ទៀ​ត ​ស​ម្ដេ​ច ​​និ​ង​ឯ​ក​ឧ​ត្ដ​ម ​វុន​ណា​ ក៏​បា​ន​ពិភាក្សា​គ្នា​អំ​ពី​បញ្ហា​អាស៊ាន​ផង​ដែរ ​ដើម្បី​ស្វែង​រ​កមធ្យោបាយ​ធ្វើយ៉ាងណាឱ្យអាស៊ាន​មានកិច្ចសហប្រតិបត្តិការល្អ ​និងសាមគ្គីភាពល្អ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វុនណា ក៏បានគោរពជូនសម្ដេចតេជោ នូវលិខិតរបស់ឯកឧត្ដមប្រធាន​ក្រុម​ប្រឹក្សារដ្ឋ​ និង​ជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ​ជូន​សម្ដេចតេ​ជោ ដើម្បី​អញ្ជើញ​សម្ដេច​តេ​ជោ​ទៅធ្វើ​ទស្សនកិច្ច ​នៅសហភាពមីយ៉ាន់ម៉ា ​នៅថ្ងៃទី៧-៨ ​ខែមករា ឆ្នាំ២០២២ នេះ។

ជាការឆ្លើយតប​ សម្ដេចតេជោ បានទទួលយកនូវការ​អញ្ជើញ​ ហើយសម្ដេច នឹងអញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ាតាមការអញ្ជើញ​នេះ។

ឯកឧត្ដម វុនណា ម៉ោងលីន រដ្ឋមន្ត្រីការបរទេសរបស់មីយ៉ាន់ម៉ា បាន​អញ្ជើញមកទស្សនកិច្ច​នៅ​កម្ពុជា កាលពីម្សិលមិញ ដែល​ដំណើរទស្សនកិច្ចតបតាម​ការអញ្ជើញរបស់កម្ពុជា ក្នុង​គោលដៅ​សំខាន់លើការរិះរកនូវដំណោះស្រាយពាក់ព័ន្ធ ​នឹងអាស៊ាន។ ឆ្នាំ២០២២ គឺជាឆ្នាំដែលកម្ពុជា ត្រូវធ្វើជាម្ចាស់នៃកិច្ចប្រជុំរបស់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជា ប្រធានអាស៊ាន បានដាក់ចេញគោលដៅពង្រឹងកិច្ច​សហប្រតិបត្តិការអាស៊ានឡើងវិញ ​ជាពិសេសចង់ឃើញសមាសភាពមីយ៉ាន់ម៉ា នៅ​ក្នុងកិច្ចប្រជុំមួយនេះ ក្រោយអវត្តមាននៅឆ្នាំ២០២១ ។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១​ នៅខេត្តព្រៃវែង កាលពីម្សិលមិញ បានបញ្ជាក់ថា ​ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺនឹង​មានកិច្ចពិភាក្សាជាមួយមេដឹកនាំ​មីយ៉ាន់ម៉ា ​ដើម្បីស្វែងរកគន្លឹះឱ្យអាស៊ាន មានសមាជិក​គ្រប់​ចំនួន​ក្នុង​កិច្ច​ប្រជុំឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ានមិនគួរបែកបាក់ ព្រោះតែប្រទេសដទៃនោះឡើយ ដូច្នេះ​ការពង្រឹង អាស៊ានឡើងវិញ ​ជាកិច្ចការដ៏ចាំបាច់​នៅពេលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះអាស៊ាន​ឆ្នាំ២០២២៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        329
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm